​​​Donald Trump ​មហាសេដ្ឋី​អាមេរិក​​​​​​នាំ​មុខ​គេ​ ក្នុងការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ​​ New Hampshire ​​​​



Donald Trump ​បាន​យក​ឈ្នះ​​​​​បេក្ខជន​ដទៃ​ទៀត​​ក្នុង​​គណបក្ស​សាធារណរដ្ឋ​​​​ ​​​ក្នុង​ការ​បោះ​ឆ្នោត​​បឋម​​នៅ​រដ្ឋ​ ​New Hampshire ​​​ដោយ​ឡែក​​លោកBernie Sanders ​ក៏​នាំ​មុខ​គេ​នៅ​ក្នុង​បក្ស​ប្រជាធិបតេយ្យ​ផង​ដែរ​។ ​នេះ​បើ​យោង​តាម​សេចក្ដី​រាយ​ការណ៍​​​របស់​សារព័ត៌មាន​Fox News ។​​ គេហទំព័រ​​ Fox News បាន​ចេញ​ផ្សាយ​ ​លទ្ធផល​​​បោះ​ឆ្នោត​នៃ​ការ​បោះឆ្នោត​បឋម​នេះ​​ ​ថា​​លោក​ Trump គឺ​ជា​បេក្ខភាព​ជ័យជម្នះ​ ​ជាមួយ​នឹង​អ្នក​គាំ​ទ្រ​ដល់​ទៅ​​​​២៨​ភាគរយ​​។​ លោក​ Donald Trump​ គឺ​ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​​នៅ​សហរដ្ឋអាមេរិក ​​ហើយ​លោក​បាន​​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​រយៈពេល​ចុងក្រោយ​នេះ ​​ដោយសារតែ​​លោក​តែង​ប្រើ​ពាក្យ​ថា ​«​នឹង​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ជាថ្មី​ម្ដង​ទៀត​»។​​​​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​​​​​ការ​បោះ​​​​​ឆ្នោត​​​​បឋម​នៅ​ឯ​​ New Hampshire ​ គឺ​ជា​ដំណាក់​កាល​ដំបូង​ ​ក្នុង​ការ​ជ្រើសរើស​បេក្ខភាព​សក្ដានុពល​ក្នុង​គណបក្ស​នីមួយៗ​ ​​​មុន​ពេល​ឈាន​ដល់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​៕ ដោយ​៖ ​ព្រំ​ សុវណ្ណ​កណ្ណិកា
X
5s