​កូរ៉េខាងជើង​ចាប់​ផ្ដើម​​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​​​ជា​ថ្មី​ ​ដើម្បី​ផលិតផល​នុយក្លេអ៊ែរ​​



កូរ៉េខាងជើង​ ​កំពុង​តែ​ចាប់​ផ្ដើម​ដំណើរ​ការ​ម៉ាស៊ីន​រ៉េអាក់ទ័រ​ដើម្បី​ចម្រាញ់​ ​សារធាតុ​អ៊ុយរ៉ាញ៉ូម ​សម្រាប់​​ផលិត​អាវុធ​នុយក្លេអ៊ែរ​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​James Clapper ​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​​ជាតិ​របស់​អាមេរិក​ កាល​ពី​ថ្ងៃ​អង្គារ​។ ​ការ​ចាប់​ផ្ដើម​ម៉ាស៊ីន​រ៉េអាក់ទ័រ​ដើម្បី​ចម្រាញ់​ ​សារធាតុ​អ៊ុយរ៉ាញ៉ូម​ជា​ថ្មី​ទៀត​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​​ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​កាល​ពី​ថ្ងៃ​សៅរ៍​។ ​ការ​បាញ់​សាកល្បង​ជា​ថ្មី​​កាល​ពី​ថ្ងៃ​សៅរ៍​នោះ ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​​ទទួល​ជោគជ័យ​ក្នុង​ការ​បាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូហ្សែន​កាល​ពី​មួយ​ខែ​មុន​។ ​​យ៉ាង​ណា​ក៏ដោយ ​សកម្មភាព​របស់​កូរ៉េខាងជើង​នា​ពេល​នេះ ​នឹង​ត្រូវ​ប្រឈម​​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​រពីសំណាក់​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​​​។ ​សូម​បញ្ជាក់​ថា បើ​តាម​ការ​អះអាង​របស់​កូរ៉េខាងជើង​កន្លង​មក​ថា ​ខ្លួន​នឹង​​ព្យាយាម​ស្វែងរក​បច្ចេកវិទ្យា​ថ្មីៗ​ដែល​អាច​ផលិត​អាវុធ​ ​ដ៏​មាន​អនុមាន​ ​និង អាច​កម្ទេច​សហរដ្ឋអាមេរិក​​ទាំង​មូល​៕​ ​ដោយ​៖ ​អ៊ុន ​ភក្តី
X
5s