ក្រុមហ៊ុនAmazonកំពុង​ពង្រីក​​ប្រតិបត្តិការ​​ដឹកជញ្ជូន​របស់​ខ្លួន​នៅ​ប្រទេស​ចិន​



ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ខ្លួន​ទៅ​លើ​ការ​ដឹក​ជញ្ជូន ក្រុមហ៊ុនAmazon​កំពុង​តែ​ពង្រីក​ការ​​ប្រតិបត្តិការ​​ដឹកជញ្ជូន​របស់​ខ្លួន​នៅ​ឯ​ប្រទេស​ចិន​។​ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​Reuters។ គម្រោង​ដែល​ត្រូវ​ធ្វើ​នៅ​ប្រទេស​ចិន​​នេះ ​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​​ក្នុង​ការ​នាំ​ទំនិញ​តាម​​ផែកប៉ាល់​ទៅ​​កំពង់ផែ​ ​នៃ​​ប្រទេស​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា ប្រទេស​ជប៉ុន សហ​ភាព​អឺរ៉ុប​ និង​ សហរដ្ឋ​អាមេរិក។ អ្នកវិភាគ​មួយ​ចំនួន​បាន​និយាយ​ថា​ មួយ​ជំហាន​បន្ទាប់​នេះ​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន Amazon រឹត​តែ​មាន​ឱកាស​ល្អ​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​ធំ​២​ដូច​ជា​​​United Parcel Service Inc (UPS.N) និង DHL Worldwide Express BV[DHL.UL]។ Amazon ក៏​មាន​កម្មវិធី​មួយ​សម្រាប់​ឈ្មួញ​អាជីវក​ដែល​ចង់​ស្តុក​ទំនិញ​នៅ​ឃ្លាំង​របស់​Amazon​  ​​ដោយ​​​​អតិថិជន​របស់​អាជីវករ​ទាំង​នោះ​តម្រូវ​ឲ្យ​បង់​ប្រាក់​៩៩ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ការ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ​ទំនិញ។​ លោក ​Zvi Schreiber​នាយក​​​ ​​ក្រុមហ៊ុន DHL Global Forwarding​ ​​ដែល​​មាន​ជំនាញ​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​សមុទ្រ​និង​តាម​ផ្លូវ​អាកាស​​នោះ ​​បាន​និយាយ​ថា​ ​សកម្មភាព​ក្រុមហ៊ុន​Amazon កំពុង​តែ​​បង្ក​​​គ្រោះថ្នាក់​មួយ​ដល់​ខ្លួន​​  ព្រោះ​ថា​ត្រូវ​​​មាន​គូរ​ប្រជែង​មួយ​ទៀត ​ទោះបី​ជា​ក្រុមហ៊ុន​របស់​ពួក​គេ​បាន​បង្កើត​តាំង​ពី​ឆ្នាំ​១៨១៥​មក​ម្ល៉េះ៕ ​​ដោយ​៖ ​​​តូច ម៉ាយ៉ារស្មី
X
5s