​​ក្រុមហ៊ុន​យក្សBoeing ​​ត្រូវ​កាត់បន្ថយ​​ការងារ​​យ៉ាង​ច្រើន​​ ដោយសារតែ​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែង​



​​ក្រុមហ៊ុន​យក្សBoeing ​ ​​​កំពុង​កាត់​បន្ថយ​ការ​ចំណាយ​​ ​​ក្នុង​នោះ​រាប់​ទាំង​​​រំសាយ​ការងារ​​ច្រើន​​ផង​ដែរ ​ដោយសារតែ​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែង​​នៅ​លើ​ទីផ្សារ​​បច្ចុប្បន្ន​ខ្លាំង​ពេក​។ ​នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​លោក ​Ray Conner  ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុនBoeing​​ក្នុង​ពេល​បើក​កិច្ចប្រជុំ​ជាន់​ខ្ពស់​កាល​ពី​ថ្ងៃ​ពុធ​។ ​​គេ​​មិន​ទាន់​មាន​របាយការណ៍​ជាក់លាក់​ ​អំពី​ចំនួន​មនុស្ស​ដែល​ត្រូវ​គេ​រំលាយ​នោះ​ទេ ​ប៉ុន្តែ​​​ក្រុម​​អ្នក​ជំនាញ​អះអាង​ថា ​ប្រាកដ​ជា​ត្រូវ​រំលាយ​ច្រើន ​ដោយសារតែ​ការ​នាំ​ចេញ​របស់​​​ក្រុមហ៊ុនBoeing​​មាន​ការ​ធ្លាក់​ចុះ​ជា​​លំដាប់​ ​ជា​ហេតុ​​ធ្វើ​ឲ្យ​ចំណូល​​ក្រុមហ៊ុន​ជួប​បញ្ហា​៕ ​​ដោយ​៖ ​អ៊ុន ​ភក្តី
X
5s