គុណប្រយោជន៍ដ៏គួរអោយភ្ញាក់ផ្អើលទាំង៦ ចំណុចរបស់ខ្ទឹមស ដែលអ្នកគួរដឹង
ខ្ទឹមស ជាគ្រឿងផ្សំសំខាន់មួយនៅក្នុងមុខម្ហូបមួយចំនួន ដែលធ្វើឲ្យរសជាតិឆ្ងាញ់មាត់។ យោងទៅតាម Medical Daily គ្រឿងហឹរមានសារធាតុចិញ្ចឹមខ្ពស់ហើយផ្ទុកនូវកាឡូរីតិចតួច។ដូច្នេះហើយ ខ្ទឹមស មិនត្រឹមតែមានតួនាទីធ្វើឲ្យមុខម្ហូបមានរសជាតិឆ្ងាញ់នោះទេ វាថែមទាំងផ្ដល់ប្រយោជន៍ជាច្រើនទៀត ដែលអ្នកមិនដឹង។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង ៧របស់ខ្ទឹមសរដែលអ្នកនឹកស្មានមិនដល់៖
១) ជួយកម្ចាត់ស្នាមមុន៖ ខ្ទឹមសរអាចជួយព្យាបាលស្នាមជាំខ្មៅ ដោយគ្រាន់តែកាត់វាជាចំណិតតូចហើយញីនៅតំបន់ដែលមានមុននោះជាការស្រេច។ សារធាតុ អ៉ាលីស៊ីន ដែលមាននៅក្នុងខ្ទឹមសរអាចសម្លាប់បាក់តេរីបាន។
២) សម្រួលសម្ពាធឈាមអោយទាប៖ Medical Daily ក៏បានបញ្ជាក់ដែរថា សមាសធាតុសកម្មរបស់ខ្ទឹមសអាចជួយសម្រួលសម្ពាធឈាម ជាជាងការប្រើថ្នាំ។
៣) អាចការពារជំងឺគ្រុនផ្ដាសាយ៖ នៅពេលមានជំងឺផ្ដាសាយ អ្នកតែងតែប្រើប្រាស់ថ្នាំជាមធ្យោបាយដំបូង។ ហេតុអ្វីអ្នកមិនសាកល្បងពិសាខ្ទឹមសជំនួសវិញ? សារព័ត៌មានសុខភាព Huffpost Living បានបញ្ជាក់ផងដែរថាខ្ទឹមសជំរុញអោយប្រព័ន្ធការពាររាងកាយរបស់អ្នកដំណើរការបានល្អ ដែលអាចអាចឲ្យកើតផ្ដាសាយងាយៗ។
៤) ទប់ស្កាត់ជំងឺមហារីក៖ យោងតាមសារព័ត៌មានសុខភាព Healthy Body Now ការសិក្សាមួយចំនួនស្ដីអំពីមនុស្ស បង្ហាញថា ការពិសាខ្ទឹមស អាចជួយបន្ថយអត្រាកើតជំងឺមហារីក រួមមានជំងឺមហារីកពោះវៀនធំ ក្រពះ និង មហារីកលំពែង ជាដើម។
៥) ប្រភពនៃសារធាតុចិញ្ចឹមច្រើន តែមានកាឡូរីតិច៖ Authority Nutrition ពន្យល់ថាខ្ទឹមសនេះគឺផ្ទុកនូវកាឡូរីតិចបំផុត តែសម្បូរដោយវីតាមីនស៊ី វីតាមីនបេ៦ និងម៉ង់កាណែសផងដែរ។
៦) ធ្វើអោយកម្រិតជាតិខ្លាញ់ល្អប្រសើរ៖ Authority Nutrition បាននិយាយថា សម្រាប់អ្នកដែលមានជាតិខ្លាញ់ច្រើន ខ្ទឹមសអាចជួយកាត់បន្ថយជាតិខ្លាញ់ LDL ពី១០ភាគរយទៅ១៥ភាគរយ៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org