អ្នកវិទ្យាសាស្ត្ររកឃើញមូលហេតុសំខាន់ៗ ដែលអ្នកគួរតែដោះស្បែកជើងមុនពេលចូលផ្ទះ
ការដោះស្បែកជើងមុនចូលផ្ទះ គឺជាទំនៀមទម្លាប់មួយដែលត្រូវបានអនុវត្ត ដោយប្រជាជននៅអាស៊ីភាគច្រើន។ ដោយឡែកប្រជាជននៅប៉ែកអឺរ៉ុបមិនសូវជាចាប់អារម្មណ៍និងយកចិត្តទុកដាក់ប៉ុន្មានទេចំពោះរឿងកំប៉ិកកំប៉ុកបែបនេះ។
អ្នកវិទ្យាសាស្ត្របានរកឃើញថា នៅលើស្បែកជើង វាមិនមែនត្រឹមតែជាធូលីដីធម្មតាៗនោះទេ ជាពិសេសអ្នកគួរតែប្រយ័ត្នប្រយែងប្រសិនបើអ្នកមានទារក ឬក្មេងតូចក្នុងផ្ទះព្រោះមានបាក់តេរី និង មេរោគមួយចំនួនទៀតផង។
តើអ្នកធ្វើយ៉ាងណាដើម្បីបានសុខភាពល្អជាងមុន ហើយផ្ទះរបស់អ្នកស្អាតជាងមុន? វាមានអត្ថប្រយោជន៍ច្រើនណាស់បើសិនជាអ្នកដោះស្បែកជើងមុនពេលចូលផ្ទះហើយព្យាយាមមានទម្លាប់ពាក់Slipper វិញ ព្រោះថាអ្នកមិនបាច់ចំណាយពេលក្នុងការបោសសម្អាតច្រើនដង។
អ្នកគួរតែដាក់ផ្ដៅដាក់ស្បែកជើងនៅជិតទ្វារផងដែរដើម្បីងាយស្រួលនៅពេលដែលគេដើរចេញចូលម្ដងៗ ហើយប្រសិនបើអ្នកមានក្មេងតូច អ្នកមិនចាំបារម្ភនៅពេលដែលពួកគេលេងនៅលើឥដ្ឋនោះទេ។
ដូចគ្នានេះដែរប្រសិនបើអ្នកដើរជើងទទេនៅក្នុងផ្ទះ វាក៏ធ្វើឲ្យអ្នកមានភាពស្និទ្ធស្នាលផងដែរ។ ចំណុចវិជ្ជមានចុងក្រោយគឺថាអ្នកផ្សេងៗដែលនៅក្នុងផ្ទះនឹងមានចាំបាច់មានភាពមិនពេញចិត្តនូវការលាន់សូរសម្លេងដើររបស់អ្នកឡើយ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org