មនុស្ស​រំខាន​​ទាំង​​៤​​ប្រភេទ​​នេះ​ ​​​ធ្វើ​ឲ្យ​អ្នក​មិន​អាច​​បញ្ចប់​ការងារ​​​ដោយ​ងាយ​ ​នៅ​កន្លែង​ធ្វើ​ការ​​ឡើយ​​



ការ​ប្រើប្រាស់​សមាធិ​ខ្ពស់​ក្នុង​ការ​បំពេញ​ការងារ​ពិត​ជា​មិនមែន​ជា​រឿង​មួយ ​​​​​​ដែល​ងាយ​ស្រួល​នោះ​ទេ​។ មាន​ការ​រំខាន​ជាច្រើន​ដែល​ធ្វើឲ្យ​អ្នក​ឈឺ​ក្បាល ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​អ្នក។​ ​​មនុស្ស​​ទាំង​៥​ប្រភេទ​ខាង​ក្រោម​នេះ​គឺ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​ងាយ​ខាត​បង់​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​អ្នក​។​

​​​​​​​​​​​​​​​​ ១)​​​​​ ​អ្នក​ដែល​ចូលចិត្ត​និយាយ​ទូរស័ព្ទ​យូរ​៖​​​ ​យ៉ាង​ហោច​ណាស់​ក៏​អ្នក​ស្គាល់​មនុស្ស​ប្រភេទ​នេះ​មិន​តិច​ដែរ ពួកគេ​អាច​ជា​គ្រួសារ​របស់​អ្នក មិត្តភ័ក្ដិ​របស់​អ្នក អតិថិជន ឬ​អ្នក​ធ្វើការ​ផ្នែក​លក់​ជា​ដើម។ វា​មិន​ខាតបង់​អ្វី​​ទេ​បើ​ប្រាប់​ពួកគេ​ត្រង់​ថា​អ្នក​កំពុង​មាន​ធុរៈ​សំខាន់​ត្រូវ​ធ្វើ ហើយ​ប្រាប់​ពួកគេ​ថា​អ្នក​នឹង​ទូរស័ព្ទ​​ទៅ​វិញ​បន្ទាប់​ពី​ការងារ​ចប់ ​​ព្រោះ​បើ​និយាយ​ទូរស័ព្ទ​យូរ​ពេក​ ​វា​នាំ​ឲ្យ​ខាត់​បង់​ពេលវេលា​ ​ក្នុង​ការ​ធ្វើ​ការងារ​ផ្សេងៗ​។​​ ​​​​

២)​​ អ្នក​រួម​ការងារ​ដែល​ចូលចិត្ត​បបួល​អ្នក​ជជែក​ ឬ​និយាយ​ដើម​គេ៖​​​ ​មនុស្ស​ប្រភេទ​នេះ​ចូលចិត្ត​និយាយ​តែ​រឿង​អត់​ប្រយោជន៍ រឿង​ដែល​នាំ​ទុក្ខ​ដល់​ខ្លួន និង​អ្នក​ដទៃ។ ទោះ​បី​ពេល​ខ្លះ​ពួក​គេ​មិន​ទំនេរ​ក៏​ដោយ​ក៏​ពួក​គេ​ចូល​ចិត្ត​លើក​យក​ប្រធាន​បទ​ពី​នេះ​ពី​នោះ​យក​មក​និយាយ​ដែរ។ចូរ​ព្យាយាម​កុំ​ពាក់ព័ន្ធ​នឹង​ពួក​គេ ព្រោះ​មិន​យូរ​មិន​ឆាប់​​គេ​នឹង​និយាយ​ដើម​អ្នក​ម្ដង។

៣) ​ អ្នក​ដែល​ចូលចិត្ត​ផ្ញើ E-mail៖​ អ្នក​គួរ​តែ​បែងចែក​ពេលវេលា​ឲ្យ​ច្បាស់​ទៅ​លើ​ការ​ពិនិត្យ​មើល​E-mailរបស់​អ្នក។ ចូរ​កុំ​ព្យាយាម​ចំណាយ​ពេល​ច្រើន​ទៅ​លើ​វា​ពេក។ អ្នក​គួរ​តែ​បើក​វា​មួយ​ថ្ងៃ​១​ដង ឬ​២​ដង​បាន​ហើយ។

៤)​ ​អ្នក​​ដែល​ចូលចិត្ត​​បើក​ការ​ប្រជុំ៖ ក្រុមហ៊ុន​​មួយ​ចំនួន​មាន​ការ​ប្រជុំ​យ៉ាង​ញឹកញាប់​ក្នុង​មួយ​អាទិត្យ ដែល​ធ្វើ​ឲ្យ​បុគ្គលិក​ត្រូវ​ធ្វើការ​រៀបចំ​ការងារ​ជាច្រើន ដែល​នាំ​​ឲ្យ​ខាតបង់​ពេលវេលា​បំពេញ​ការងារ​របស់​បុគ្គលិក។ ​ការ​ប្រជុំ​គឺ ជា​រឿង​ល្អ ​ប៉ុន្តែ​​ការ​ប្រជុំ​ញឹកញាប់​ដែល​ពុំ​សូវ​មាន​សាច់ការ​នោះ ​វា​នាំ​តែ​ខាត់​បង់​ពេលវេលា​ប៉ុណ្ណោះ​៕

​​​​ប្រែ​សម្រួល៖ ​​​តូច ម៉ាយ៉ារស្មី ​ ​ប្រភព៖ www.cheatsheet.com

X
5s