​ទាំង​​នេះ​ជា​សព្វាវុធ​ថ្មី​ៗ​ដែល​អាមេរិក​នឹង​​​ទិញ​បន្ថែម​ឱ្យ​កង​កាំភ្លើង​ធំ​ឆ្នាំ​២០១៧​​



រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ លោក​ Ash Carter ​បាន​បង្ហាញ​ពី​សព្វាវុធ​ថ្មី​ៗ​មួយ​ចំនួន​​ដែល​​សហរដ្ឋ​អាមេរិក​​​នឹង​ទិញ​បន្ថែម​ឱ្យ​កង​កម្លាំង​កាំភ្លើង​ធំ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៧​ ស្រប​ពេល​ដែល​ថវិការ​ចំណាយ​សម្រាប់​វិស័យ​ការពារ​ជាតិ​ឆ្នាំ​២០១៧​ គឺ​មាន​ចំនួន​ ៥៨៣​ពាន់​លាន​ដុល្លារ។ ​​មន្ត្រី​សហរដ្ឋ​អាមេរិក​ដដែល​បាន​ឱ្យ​ដឹង​បន្ថែម​ថា​ ​​មន្ទីរ​បញ្ចកោណ​នឹង​ដាក់​សំណើ​ប្រមាណ​ ខ្ទង់​ ៧១​ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ (R&D) នៅ​ឆ្នាំ​ក្រោយ​នេះ។ តាម​ប្រភព​មួយ​ចំនួន​បាន​បង្ហើប​ថា​ ទី​​មួយ​ ​សហរដ្ឋ​អាមេរិក​ទំនង​នឹង​ចាក់​ធនធាន​ទៅ​ក្នុង​ការ​អភិវឌ្ឍ​ គ្រឿង​យន្ត​ដែល​អាច​​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​បាន។ ​គ្រឿង​យន្ត​ទាំង​នោះ​​នឹង​អាច​ដំណើរការ​​ក្នុង​ល្បឿន​មួយ​ដ៏​លឿន​ និង​ស៊ីសង្វាក់​គ្នា​​ទាំង​ជើង​អាកាស​ គោក​ និង​ទឹក។ ​អាវុធ​ធុនធ្ងន់​ដែល​បំពាក់​នៅ​លើ​គ្រឿង​យន្ត​ទាំង​នោះ​​ គឺ​មាន​​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​​ការ​ប្រមូល​ទិន្នន័យ​ និង​សម្រួល​ដល់​​ចលនា​នៃ​ការ​វាយ​ការពារ។

ap080131037386

​ចំណុច​ទី​ពីរ​ ​​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​​ លោក​ Carter ​ចង់​ឃើញ​​​ប្រព័ន្ធ​អាវុធ​ម៉ាញ៉េទិច​​​របស់​កង​ទ័ព​ជើង​ទឹក​នៅ​បន្ត​ទទួល​មូលនិធិ​​អភិវឌ្ឍន៍​បន្ត។ ​អាវុធ​ម៉ាញ៉េតិច​​នេះ​គឺ​​ចង់​សំដៅ​ទៅ​លើ​ Rail Gun ដែល​អាច​ប្រើ​កម្លាំង​ម៉ាញ៉េទិច​​​វាយ​ប្រហារ​​ក្នុង​​រយៈ​ចម្ងាយ​​​១៨៥​គីឡូម៉ែត្រ​គឺ​ប្រហាក់​ប្រហែល​នឹង​មីស៊ីល​ជើង​ទឹក​ ក៏​ប៉ុន្តែ​មីស៊ីល​ជើង​ទឹក​តម្លៃ​ប្រហែល​ ១​លាន​ដុល្លារ​​ខណៈ​កាំភ្លើង​ម៉ាញ៉េទិច​​​តម្លៃ​ប្រហែល​ ២៥ ០០០​ដុល្លារ។ ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​​​អាមេរិក​​ ក៏​ចង់​បង្កើត​​យន្តហោះ​ធុន​ធំ​ (arsenal plane) ​ដែល​អាច​មាន​ទម្រង់​ដូច​យន្តហោះ​ B-52។ យន្តហោះ​ធុនធំ​នេះ​​​មាន​ផ្ទុក​គ្រឿង​ផ្ទុះ​ចម្រុះ​ជា​ច្រើន​ប្រភេទ​ ​​​ហើយ​វា​អាច​បំពេញ​តួនាទី​ប្រយុទ្ធ​ដូច​ជា​យន្តហោះ​ប្រយុទ្ធ​​ F-35 Joint Strike Fighter៕ ដោយ៖ រតនៈវិភូ​
X
5s