ជនស៊ីវិល​ជិត​​៥០​នាក់​ស្លាប់​ ដោយ​សារ​មីស៊ីល​វាយ​ប្រហារ​ចំ​មណ្ឌលសុខភាព​ និង​សាលា​រៀន​នៅ​ស៊ីរី​​



មាន​​ជន​ស៊ីវិល​​ប្រហែល​ ៥០​នាក់​ត្រូវ​បាន​សម្លាប់​​បន្ទាប់​ពី​មីស៊ីល​បាន​វាយ​ប្រហារ​ផ្ទួន​ៗទៅ​​លើ​មណ្ឌល​សុខភាព​​ចំនួន​ ៥​ និង​សាលា​រៀន​ចំនួន​ ២​កន្លែង​នៅ​ទីក្រុង​​របស់​ប្រទេស​ស៊ីរី​ដែល​កាន់​កាប់​ដោយ​ក្រុម​ពួក​ឧទ្ទាម​កាល​ពី​ថ្ងៃ​ចន្ទ​ ម្សិលមិញ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ។ ​ការ​វាយ​ប្រហារ​នេះ​​គឺ​ធ្វើ​ឡើង​ដោយ​កង​កម្លាំង​ស៊ីរី​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​ ​បាន​​វាយ​ប្រហារ​​សន្ធប់​ទៅ​កាន់​តំបន់​​កាន់កាប់​ធំ​មួយ​គឺ​​​ទីក្រុង​ Aleppo​ ក្នុង​បំណង​​ដណ្ដើម​ក្រុង​នេះ​មក​វិញ។ អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​ Ban Ki-moon ​បាន​ថ្លែង​ថា​ ការ​វាយ​​ប្រហារ​ដែល​សម្លាប់​ជន​ស៊ីវិល​ជិត​ ៥០​នាក់​គឺ​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​អន្តរជាតិ។ ​អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​ថ្កោលទោស​​ដល់​ការ​ទម្លាក់​គ្រាប់​បែក​យ៉ាង​ខ្លាំងក្លា​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ីរី៕​ ​​​
X
5s