ផ្ទៃដី​ដាំ​ដំណាំ​រួមផ្សំ​​ ​និង ​ដំណាំ​ឧស្សាហ៍​កម្ម​រដូវ​ប្រាំង​ ​គិត​ត្រឹម​ថ្ងៃ​ទី​១០ ​កុម្ភៈ​ ​​កើន​ជាង​​ឆ្នាំ​មុន​៦៨០៤​ហិកតារ​​​​



ផ្ទៃដី​ដាំ​ដំណាំ​រួមផ្សំ​​ ​និង ​ដំណាំ​ឧស្សាហ៍​កម្ម​រដូវ​ប្រាំង​​ឆ្នាំ​២០១៥-២០១៦ អនុវត្ត​បាន​​​ចំនួន​៧៦ ៤១៤​ហិកតារ​ ​​​ ​លើស​ពី​ឆ្នាំមុន​ដល់​ទៅ​៦៨០៤​ហិកតារ​។ ​នេះ​បើ​យោង​តាម​​របាយការណ៍​របស់​ ​​កសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ​ស្ដី​ពី​​ល្បឿន​នៃ​ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង​ឆ្នាំ​ ​​​​​​២០១៥-២០១៦ ​​គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ សប្ដាហ៍​មុន​។ ​ការ​អនុវត្តន៍​ផ្ទៃដី​ដាំ​ដំណាំ​រួមផ្សំ​​ ​និង ​ដំណាំ​ឧស្សាហ៍​កម្ម​រដូវ​ប្រាំង​​​គិត​មក​ដល់​បច្ចុប្បន្ន​នេះ​ ​​គឺ​លើស​ពី​​ផែន​ការដែល​បាន​កំណត់​​​របស់​ក្រសួង​ ​​​​​ដែល​ការ​​កំណត់​ត្រឹម​​នោះ​គឺ​ត្រឹម​ ៤២ ៦៩៨ ហិកតារ​ប៉ុណ្ណោះ​។ ​​​បើ​យោង​តាម​ការ​សន្និដ្ឋាន​ជា​រួម ​​​ក្នុង​​​របាយការណ៍​​ដដែល​បញ្ជាក់​បន្ថែម​ថា ​ល្បឿន​នៃ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវ​ប្រាំង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ជា​ពិសេស​ដំណាំ​ស្រូវ​សម្រេច​បាន​១១៥,៩៦ភាគរយ ហើយ​​​ក៏​ជិតបញ្ចប់​ការ​ដាំដុះ​ដែរ​។​ ទន្ទឹម​នឹង​នេះ​ប្រជាកសិករ​បាន និង​ កំពុង​មមាញឹក​ដំណើរការ​ច្រូតកាត់ និង​ឱ្យ​ទាន់​ពេល​វេលា​ប្រមូល​ផល​៕ ​ដោយ​៖ ​អ៊ុន ​ភក្តី​ ​​
X
5s