បេសកកម្មស្វែងរក MH-370 ចំណាយអស់មហាសាល ដឹងថាអស់ប៉ុន្មានហើយទេ?
ចាប់តាំងពីការបាត់ខ្លួនយន្តហោះ MH370 របស់ក្រុមហ៊ុន Malaysia Airlines កាលពីខែមីនា ឆ្នាំ២០១៤ មកដំណើរការនៃការស្វែងរកយន្តហោះនេះបានលាតសន្ធឹងលើផ្ទៃសមុទ្រមិនតិចជាង ១សែនគីឡូម៉ែត្រការ៉េ ខណៈការចំណាយក៏អស់មិនតិចដែរ។ បើតាមការចុះផ្សាយរបស់ Bloomberg ដំណើរការនៃការរុករកយន្តហោះនេះគឺ៖
១) ចំណាយអស់១៣០លានដុល្លារ៖ ក្រុមអ្នកជំនាញ និងអាជ្ញាធរប្រទេសបីគឺអូស្ត្រាលី ម៉ាឡេស៊ី និងចិនបានរុករកដោយប្រើបច្ចេកវិទ្យាទំនើបៗ។ រដ្ឋាភិបាលចិនបានផ្ដល់ជំនួយប្រមាណ ១៤លានដុល្លារ ក្នុងនោះរាប់ទាំងឧបករណ៍ស្វែងរកក្រោមសមុទ្រ Dong Hai Jiu 101 ថែមទៀតផង។
២) ទំហំនៃការរុករកគឺ ១២០ ០០០គីឡូម៉ែត្រការ៉េ។
៣) ទិន្នន័យដែលកប៉ាល់រុករកប្រមូលបានពីក្រោមសមុទ្រគឺមានទំហំប្រហែល ២០លានជីហ្គាបាយ គឺជាឯកសារដ៏ច្រើនសន្ធឹកសន្ធាប់។
៤) មានតែបំណែកស្លាបយន្តហោះមួយគត់ដែលអ្នករុករកបានប្រទះឃើញនៅកោះ Reunion កាលពីខែកក្កដា។
៥) ចំនួនរបស់របរប្រហែល ៣លានដែលបាត់បង់ទៅជាមួយយន្តហោះនេះ៕
ដោយ៖ រតនៈវិភូ