កម្រងគំនិតសំខាន់ៗរបស់លោក លីអូ តូលស្តយ (Leo Tolstoy) អ្នកនិពន្ធដ៏ល្បីរបស់រុស្ស៊ី
១) «យើងចាញ់ ព្រោះយើងបានប្រាប់ខ្លួនឯងថា យើងចាញ់»។
២) «ផ្នែកមួយ ក្នុងចំណោមលក្ខខណ្ឌដំបូងៗរបស់សុភមង្គល គឺនៅពេលដែល ទំនាក់ទំនង រវាងមនុស្ស និង ធម្មជាតិ មិនត្រូវបានគេបំបែកចេញពីគ្នា»។
៣) «ប្រសិនបើអ្នកចង់រីករាយ ត្រូវធ្វើខ្លួនឲ្យរីករាយ»។
៤) «បើមិនដឹងថា ខ្ញុំជានរណា ហើយមិនដឹងថា ហេតុអ្វីខ្ញុំនៅទីនេះ មានន័យថា ជីវិតគឺគ្មានលទ្ធផលនោះទេ»។
៥) «អ្នកប្រយុទ្ធដ៏មានអនុភាពបំផុតមានពីរ គឺ ការអត់ធ្មត់ និង ពេលវេលា»។
៦) «គ្រប់គ្នាសុទ្ធតែគិត រឿងផ្លាស់ប្ដូរពិភពលោក ប៉ុន្តែគ្មាននរណាម្នាក់ គិតរឿងផ្លាស់ប្ដូរខ្លួនឯងនោះទេ»។
៧) «ចំណេះដឹងដ៏សំខាន់បំផុត គឺជាចំណេះដឹងដែលអាចបង្ហាញផ្លូវ អំពីវិធីដឹកនាំជីវិតរបស់អ្នកបាន»៕