ប្រធានាធិបតីអាមេរិក លោក អូបាម៉ា ឈប់ជក់បារីដោយសារខ្លាចប្រពន្ធ
ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៤ នាពេលបច្ចុប្បន្ននេះ គឺលោក បារ៉ាក់ អូបាម៉ា បានចាប់ផ្ដើមជក់បារីនៅពេលដែលលោកពេញវ័យ ហើយបន្ទាប់មកលោកក៏បានរកវិធីដើម្បីផ្ដាច់ការញៀនបារីនេះវិញ។
ទូរទស្សន៍ ABC បានរាយការណ៍អោយដឹងថា លោក អូបាម៉ា បានប្ដេជ្ញាក្នុងការផ្ដាច់បារីនៅឆ្នាំ២០០៧។ លោកប្រធានាធិបតី បានទំពាស្ករកៅស៊ូដែលមានជាតិ Nicorette ដើម្បីទប់ស្កាត់ការញៀនបារី និងភាពស្រេស្ត (stress)។ លោកប្រធានាធិបតី បានទទួលស្គាល់ថា លោកពិតជាបានកំពុងព្យាយាម ផ្ដាច់ បារីមែន ហើយទោះបីជាលោកនៅមិនទាន់ផ្ដាច់បានទាំងស្រុងក៏ដោយ តែលោកមិនជក់បារីនៅមុខក្រុមគ្រួសាររបស់លោកឡើយ។
នៅឆ្នាំ២០០៩ លោក អូបាម៉ា បានអនុម័តច្បាប់ប្រឆាំងនឹងការជក់បារីដើម្បីការពារដល់អនាគតរបស់ក្មេងជំនាន់ក្រោយកុំអោយមានទម្លាប់ជក់បារី។ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានព្យាយាមបោះបង់ចោលការជក់បារី ដោយបានប្រាប់ពីមូលហេតុនេះថា “ខ្ញុំខ្លាចប្រពន្ធរបស់ខ្ញុំ”។
ប្រែសម្រូល៖ សុខា នីកា
ប្រភព៖ ranker.com