​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឆ្ពោះ​ទៅ​កាន់​វិថី​ជោគជ័យ​នៃ​ជីវិត​​



សព្វ​ថ្ងៃនេះ​មនុស្ស​​មួយ​ចំនួន ​​ហាក់​បី​ដូចជា​ពេញ​ចិត្ត​ជាមួយ​ស្ថានភាព​រស់នៅ​សព្វថ្ងៃ​របស់​ខ្លួន​ជា​ខ្លាំង​ ​​ពោល​គឺ​ពួកគេ​មិនសូវ​ជា​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិវឌ្ឍ​ខ្លួនឯង​ឲ្យ​រីកចម្រើន​ជាង​មុន​ប៉ុន្មាន​ទេ។ ​​វិធី​ខាងក្រោម​ទាំង​៥​នេះ​អាច​ជួយ​ឲ្យ​អ្នក​អាច​ធ្វើ​ការ​អភិវឌ្ឍ​ខ្លួន​បាន​ល្អ​ជាង​មុន៖ ១) ​​​​ព្យាយាម​នៅ​ក្បែរ​មនុស្ស​ដែល​ពូកែ​៖ ​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ពូកែ​ជាង​គេ​នៅ​ក្នុង​ក្រុម ឬ​ថ្នាក់​របស់​អ្នក អ្នក​គួរ​តែ​ចាប់​ផ្ដើម​ធ្វើការ​ផ្លាស់ប្ដូរ​ថ្នាក់ ឬ​ក៏​ក្រុម​របស់​អ្នក​ ហើយ​ទៅ​រក​អ្នក​ដែល​មាន​សមត្ថភាព​​ពូកែ​ជាង​អ្នក។ ធ្វើ​បែប​នេះ​ទើប​អ្នក​អាច​ដឹង​ពី​សមត្ថភាព​របស់​ខ្លួន​ឯង​ពិត​ប្រាកដ។ ២) ​នៅ​ពេល​ដែល​អ្នក​មាន​ការ​ប្រកួត​ប្រជែង ឬ​មាន​សម្ពាធ​៖​ ​​​​ការ​ប្រកួត​ប្រជែង​នឹង​ធ្វើ​ឲ្យ​អ្នក​ ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ មាន​ការ​ខិតខំ​​ជាង​មុន ​​ដើម្បី​ត្រៀម​ខ្លួន​​ឲ្យ​បាន​​​ល្អ ​​ដូច្នេះ​ហើយ​អ្នក​ក៏​មាន​ឱកាស​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន កាន់​តែ​ប្រសើរ​ជាង​មុន​ផង​ដែរ​។ ៣)​ នៅ​ពេល​ដែល​អ្នក​មាន​ការ​តាំង​ចិត្ត​ខ្ពស់៖ ​មាន​មនុស្ស​ជាច្រើន​បាន​តាំងចិត្ត​ចាប់​ផ្ដើម​ធ្វើ​រឿង​មួយ​ចំនួន​ ​ដែល​ពួកគេ​ចង់​ធ្វើ ​​តែ​មួយ​ចំនួន​ធំ​នៃ​មនុស្ស​ទាំង​នោះ​មិន​បាន​​បញ្ចប់​ការងារ​​​នោះ​​ទេ។​ ​បញ្ហា​​នៅ​ត្រង់​ថា​​ ​​អ្នក​ខ្លះ​តាំង​ចិត្ត​បាន​តែ​ដំបូងៗ​ ​ហើយ​ពេល​ជួប​បញ្ហា​ក៏​ស្រឡាំងកាំង​​ ​​លែង​ចង់​ធ្វើ​ទៀត​ ដូច្នេះ​ហើយ​ក៏​បរាជ័យ​។ ​ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ​ និង ចង់​អភិវឌ្ឍ​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មែន​នោះ ​​គឺ​គួរ​តែ​​តាំង​ចិត្ត​ឲ្យ​ខ្លាំង​ ​ហើយ​ព្យាយាម​ធ្វើ​វា​រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ​។ ៤) នៅ​ពេល​ដែល​អ្នក​ជួបប្រទះ​នូវ​ភាព​បរាជ័យ​ច្រើនដង៖ មិន​ថា​ជោគជ័យ​ឬ​បរាជ័យ វា​សំខាន់​ថា​តើ​អ្នក​គិត​បែប​ណា​ចំពោះ​រឿងរ៉ាវ​ដែល​កើតឡើង។ តើ​អ្នក​នឹង​រើស​យក​ការ​​​ពិបាកចិត្ត​ដោយ​មិន​ប្រឹងប្រែង​បន្ត ឬ​ ​អ្នក​ជ្រើសរើស​ការ​​ទទួល​យក​ភាព​បរាជ័យ​នោះ ហើយ​យក​វា​ធ្វើ​ជា​ស្ពាន​ក្នុង​ការ​ដើរ​ទៅ​រក​ភាព​ជោគជ័យ? ការ​សម្រេច​ចិត្ត​គឺ​ស្ថិត​នៅ​លើ​អ្នក​តែ​ម្នាក់​គត់៕ ដោយ៖ ​​​តូច ម៉ាយ៉ារស្មី ​ ​ ​ ​ ​ ​​
X
5s