តើ Certificate of Deposit (CD) គឺជាអ្វី?
Certificate of Deposit គឺជាវិញ្ញាបនបត្រសន្សំប្រាក់ដែលមានកាលកំណត់ ភ្ជាប់ជាមួយអត្រាការប្រាក់ថេរ។ ហើយវាត្រូវបានគេបោះផ្សាយដោយធនាគារពាណិជ្ជ ក្នុងគោលបំណងទទួលបានប្រាក់បញ្ញើរួមជាមួយការប្រាក់នៅ ពេលដល់កាលកំណត់ ឬអ្នកកាន់ Certificate of Deposit អាចយកវាទៅធ្វើការជួញដូរបាន។
អាយុកាលរបស់ Certificate of Deposit មាន ៣ខែ ៦ខែ ១ឆ្នាំ ឬ៥ឆ្នាំ ហើយអ្នកអាចនឹងទទួលបានអត្រាការប្រាក់ខ្ពស់ប្រសិនណាបើអ្នកកាន់ Certificate of Deposit ដែលមានអាយុកាលវែង ដោយអ្នកត្រូវប្រាកដថាអ្នករក្សាទុកប្រាក់របស់អ្នកទាំងអស់នៅក្នុងធនាគាររហូតដល់កាលលកំណត់។ ទោះបីជាវាមិនបានផ្តល់ផលត្រលប់ខ្ពស់តែ Certificate of Deposit ហាក់មានសុវត្ថិភាព បើប្រៀបធៀបទៅនឹងកាវិនិយោគទំហំទឹកប្រាក់ដដែលនៃការវិនិយោគលើផ្សារមូលបត្រ។
គុណសម្បត្តិ និងគុណវិបត្តិ
មានគុណសម្បត្តិ ៣ និងគុណវិបត្តិ ៣ ដូចគ្នាចំពោះការវិនិយោគទៅលើ Certificate of Deposit
គុណសម្បត្តិ
១) ទុនរបស់អ្នកមានសុវត្ថិភាព៖ ដោយសារអ្នកនឹងមិនបាត់បង់ថ្លៃដើមវិនិយោគឡើយ ហេតុផលមួយនេះហើយដែលអាចបង្ហាញថាវាមានហានិភ័យទាបជាងសញ្ញាប័ណ្ណ មូលបត្រ និងការវិនិយោគដែលងាយបង្កគ្រោះថ្នាក់មួយចំនួនទៀត។
២) ផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់៖ គេសង្កេតឃើញថាការប្រាក់នៃបញ្ញើខ្ពស់ជាងការដាក់ប្រាក់នៅគណនីសន្សំធម្មតា ពួកគេក៏ផ្តល់អត្រាការប្រាក់ខ្ពស់ជាងការវិនិយោគដែលមានសុវត្ថិភាពផ្សេងទៀត។
៣) អាចស្វែងរកធនាគារដែលផ្តល់ការប្រាក់បានខ្ពស់៖ ក្នុងន័យនេះធនាគារតូចអាចនឹងផ្តល់ការប្រាក់ឲ្យអ្នកបានច្រើនជាងធនាគារធំព្រោះគេត្រូវការដើមទុន។
គុណវិបត្តិ
១) គុណវិបត្តិចម្បងគឺថាលុយរបស់អ្នកត្រូវបានចងភ្ជាប់សម្រាប់អាយុកាលនៃ Certificate of Deposit នេះអ្នកត្រូវបង់ប្រាក់ពិន័យប្រសិនបើអ្នកត្រូវដកប្រាក់របស់អ្នកមុនពេលកំណត់។
២) អ្នកអាចបាត់បង់ឱកាសវិនិយោគ៖ ដោយសារអ្នកត្រូវបង្កកលុយនៅក្នុងបញ្ញើមួយនេះ អ្នកមិនអាចដកលុយនេះទៅវិនិយោគក្នុងគម្រោងណាមួយឡើយប្រសិនបើលុយអ្នកមានកំណត់ ពិសេសមានត្រឹមតែចំនួនក្នុង Certificate of Deposit។
៣) មិនត្រូវបានចំណាយគ្រប់គ្រាន់ដើម្បីរក្សាអត្រាអតិផរណា៖ បើអ្នកគ្រាន់តែវិនិយោគលើCertificate of Deposit អ្នកអាចនឹងបាត់បង់ស្តង់ដារនៃការរស់នៅ ហើយវាជាផ្លូវតែមួយដែលបណ្តោយឲ្យអតិផរណាក្លាយជាហានិភ័យសម្រាប់ការវិនិយោគរបស់យើង។ គុណវិបត្តិមួយដទៃទៀតគឺអ្នកអាចនឹងខាតបង់ប្រាក់ប្រសិនបើមានកើតឡើងនូវបរិតផរណា៕
ដោយ៖ យ៉ាយ៉ា