ទិដ្ឋភាពនៃការជួញដូរភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា កាលពីម្សិលមិញ​



ការជួញដូរនៅក្នុងផ្សារហ៊ុនរបស់កម្ពុជាមួយរយៈចុងក្រោយមកនេះមានការប្រែប្រួលខ្លាំងបើធៀបទៅនឹងឆ្នាំមុនៗ ដោយបរិមាណនិងសន្ទស្សន៍របស់ផ្សារហ៊ុនកម្ពុជាមានការកើនឡើ់ងច្រើនគួរឲ្យកត់សម្គាល់។

ងាកមើលមកការជួញដូរកាលពីម្សិលមិញបន្ទាប់ពីឈប់សម្រាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតមួយសប្ដាហ៍មកនេះ តើមានការការប្រែប្រួលអ្វីខ្លះ?

 

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាកាលម្សិលមិញពេលបិទផ្សារ មានចំនួន ៥៧០ ពិន្ទុ គឺបានកើនឡើង ០,០៨​ពិន្ទុ ឬ ០,០១ភាគរយ។ កាលពីម្សិលមិញមានជំនួញដូរជាមួយនឹងទំហំទឹកប្រាក់សរុបជាង ៧៤ ២០៨ ៣០០ រៀល( 18,373 ដុល្លារសហរដ្ឋអាមេរិក)។ មានការជួញដូរភាគហ៊ុនសរុប​៩,០០២ ភាគរយ។ ជាមួយគ្នានេះផងដែរ វិនិយោគិនក្នុងស្រុក បានលក់ភាគហ៊ុនចំនួន៩៩ភាគរយរបស់ខ្លួន ហើយទិញមកវិញត្រឹមតែ៤ភាគរយ នៃទំហំជួញដូរសរុប។ ចំពោះវិនិយោគិនបរទេសបានធ្វើការបញ្ជារទិញភាគហ៊ុនចំនួន ៩៦ភាគរយ និង​ក្រុមហ៊ុនមូលបត្របាន​លក់ភាគហ៊ុន ១ភាគរយវិញកាលពីម្សិលមិញ៕

ដោយ៖ ច័ន្ទលាភ