ការជួញដូរភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា មានភាពប្រទាញប្រទង់គ្នាពីមួយថ្ងៃទៅមួយថ្ងៃ​



សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាកាលពី ២៣ ខែមេសា ឆ្នាំ២០១៩ មាន ៥៧៨,៩៦ ពិន្ទុ កាលពីបិទផ្សារដោយមានការកើនឡើងជាង ៨,៩៦ពិន្ទុស្មើរនឹង ២, ១៣ភាគរយ ។ កាលពីម្សិលមិញមានការជួញដូរស្មើរនឹងទឹកប្រាក់សរុប ២២៦ ១០៨ ៤៩០ ៤០០ រៀល (26,861ដុល្លារសហរដ្ឋអាមេរិក)។ ភាគហ៊ុនដែលត្រូវបានជួញដូរមានចំនួន ១២​ ៤៣២ ភាគហ៊ុន ។ សម្រាប់វិនិយោគិននៅក្នុងស្រុកបានលក់ភាគហ៊ុនរបស់ខ្លួនចំនួន ១៦ភាគរយ និងទិញត្រលប់មកវិញចំនួន ១២ % ចំណែកឯវិនិយោគិនបរទេសបានលក់ភាគហ៊ុនរបស់ខ្លួន​ចំនួន ៨២ % និងទិញត្រលប់មកវិញ១៨ភាគរយ។

យោងតាមរបាយការណ៍ SBI Securities បានបង្ហាញថា ការជួញដូរភាគហ៊ុននៅក្នុងផ្សារមូលបត្រនៅក្នុងថ្ងៃ មេសា ឆ្នាំ​២០១៩ យើងសង្កេតឃើញថា​សន្ទស្សន៍របស់ផ្សារមូលបត្រនៅថ្ងៃនេះមានធ្លាក់ចុះខ្លាំងបើធៀប​ទៅនឹងថ្ងៃទី ២៣ ខែ មេសាឆ្នាំ ២០១៩ ដោយពិន្ទុរបស់ផ្សារមូលបត្រនៅថ្ងៃ២៤​ ពេលបិទផ្សារ មានចំនួន ៥៦៦,៦៣ ពិន្ទុ ពោលគឺធ្លាក់ចុះ ១២,៣៣ពិន្ទុ ស្មើនឹង ២,១៣ភាគរយ។ ទំហំប្រាក់ជួញដូរនៅក្នុងថ្ងៃ២៤ មានចំនួន ២២៦ ៦២៨ ៧០០០រៀល (56,068 សហរដ្ឋអាមេរិក) ដោយមានការជួញដូរ ភាគហ៊ុន ២៤ ៨៥៦ ហ៊ុន សម្រាប់ការជួញដូរភាគហ៊ុនរបស់វិនិយោគិនក្នុងស្រុកនៅក្នុងថ្ងៃនេះក៏បានធ្លាក់ចុះតិចតួចផងដែរ ដោយពួកគេលក់ភាគហ៊ុន ១៣% និង បានទិញត្រលប់មកវិញ ១៥% ចំពោះវិនិយោគិនបរទេសបានលក់ភាគហ៊ុនរបស់ខ្លួនចំនួន ៨៧% និងទិញត្រលប់មកវិញ ៨៥% នៃបរិមាញជួញដូរនៅក្នុងថ្ងៃនេះ៕

ដោយ៖ ច័ន្ទលាភ

X
5s