វៀតណាមជួបឱនភាពពាណិជ្ជកម្មលើការនាំចេញកាហ្វេ ក្នុងខែមេសាកន្លងទៅ​



វៀត​ណាម​បាន​ប្រកាសថា ខ្លួន​មាន​ឱន​ភាព​ពាណិជ្ជកម្មទៅ​លើ​ការ​នាំ​ចេញ​កាហ្វេ​ទៅបរទេសប្រមាណ ៥៥៥ លានដុល្លារ​អាមេរិកកាលពី​ខែ​មេសា​កន្លង​ទៅ។ ចំនួន​នេះ​វា​ទាប​ជាងការព្យារណ៍​របស់​រដ្ឋា​ភិ​បាល​នា​ពេល​កន្លង​មក​ដែល​រំពឹង​ថា ការ​នាំ​ចេញ​កាហ្វេ​នឹងកើន​ដល់ ៧០០ លាន​ដុល្លារអាមេរិក ​(ទិន្នន័យ​នេះបាន​មក​ពី​ការ​បង្ហាញ​របស់នាយក​ដ្ឋាន​​ពន្ធដារវៀត​ណាម​នៅថ្ងៃ​ព្រហស្បត្តិ៍​សប្តាហ៍​មុន)។

ការ​នាំ​ចេញ​ក្នុ​ងខែ​មេសា​ធ្លាក់​ចុះ ១០.៣% ទាប​ជាងខែ​មុនមិនា គិត​ជា​ទឹក​ប្រាក់ប្រមាណ ២០.៤៤ លាន​ដុល្លារអាមេរិក ខណៈ​ដែល​ការ​នាំ​ចូល​ក៏​ធ្លាក់​ចុះ​ដែរក្នុ​ងអត្រា ០.៨% គិតជាទឹក​ប្រាក់ ២០.៩៩ លាន​ដុល្លារអាមេរិក (ទិន្នន័យ​របស់គយ​វៀត​ណាម)។ ស្មាត​ហ្វូន សម្លៀក​បំពាក់ គ្រឿង​អេឡិចត្រូចនិចប្រើ​ក្នុ​ងផ្ទះ ឈរនៅ​ក្នុ​ងលំដាប់​ទំនិញដែល​នាំ​ចេញ​ច្រើន​ជាង​គេ ហើយ​ក្នុ​ងនោះ​ ក៏បាននាំ​ចូល​ក្រណាត់ គ្រឿង​ម៉ាស៊ីន និង​គ្រឿង​អេឡិច​ត្រូនិកដូចគ្នា​ដែរ។​

វៀត​ណាម​ជាអ្នក​ផលិត​កាហ្វេ រ៉ូ​ប៊ូសតា (Robusta) ដ៏​កំពូល​លើ​ពិ​ភពលោក។ ការនាំ​ចេញ​មាន​ប្រមាណ ១៤៣,២៩៦ តោន​ក្នុ​ងខែ​មេសា ធ្លាក់​ចុះ ១៦.៧% ធៀប​នឹង​ខែ​មិនា។ ការ​ពិត​ទៅ​ការ​នាំ​ចេញ​កាហ្វេក្នុង​ខែ​មេសា​របស់​វៀត​ណាមខ្ពស់​ជាង​ការ​រំពឹង​ទុក​ពី​សំណាក់​រដ្ឋា​ភិ​បាល  ១៤០,០០០​តោន ហើយ​ក្នុ​ងបួន​ខែដំបូងឆ្នាំ ២០១៩ នេះ​ កា​រនាំ​ចេញ​ផលិត​ផល​កាហ្វេមាន​ចំនួន​ ៦៣១,៩៤៦​តោន តែ​ចំនួន​នេះ​វា​មាន​ការ​ថម​ថយ​ជាង​ឆ្នាំ​កន្លង​ទៅ។ ចំនូល​ពី​ការ​នាំ​ចេញ​កាហ្វេពី​ខែ​មករា​ ដល់​ខែមេសាធ្លាក់​ចុះ ២២% គិតជាទឹក​ប្រាក់ ១.១ប៊ី​លាន​ដុល្លារ៕

ដោយ៖ យ៉ាយ៉ា