ថាមពលព្រះអាទិត្យកំពុងប្រកួតប្រជែងជាមួយថាមពលបង្កើតថ្មីនានាក្នុងតំបន់អាស៊ាន
ថាមពលកកើតឡើងវិញ គឺថាមពលពន្លឺព្រះអាទិត្យត្រូវបានគេសង្កេតឃើញថាមានការប្រកួតប្រជែងក្នុងតម្លៃមួយខ្ពស់ ជាងថាមពលដែលគេបានបង្កើតឡើងនៅក្នុងតំបន់អាស៊ាននាពេលបច្ចុប្បន្ន នេះយោងតាមការសិក្សាពីកម្មវិធីថាមពលអាស៊ានអាឡឺម៉ង់។
ជាមួយនឹងការអភិវឌ្ឍប៉ុន្មានឆ្នាំចុងក្រោយនេះ Solar PV (Photo-Voltaic) អាចនឹងមានសក្តានុពលប្រកួតប្រជែងខ្ពស់ជាមួយថាមពលដែលគេបង្កើតឡើង ជាពិសេសបើគិតពីតម្លៃនៃថាមពលដែលគេបង្កើតថាមពលពន្លឺព្រះអាទិត្យឬសូឡានេះមានតម្លៃទាបជាង នេះជាការឲ្យដឹងពីមជ្ឍមណ្ឌលថាមពលអាស៊ាន។ របាយការណ៍ដដែលនេះបានឲ្យដឹងទៀតថា “កត្តាជាច្រើនដូចជាការឧបត្ថម្ភធនធាន កង្វះខាតធនធាន ភាពចាស់រិចរិលនៃស្ថានីយ៍អគ្គិសនីដែលមានស្រាប់នឹងជំរុញឱ្យមានការចំណាយច្រើនលើប្រភពថាមពលធម្មតាតាមពេលវេលា”។ ជីវម៉ាសនិងវារីអគ្គិសនីក៏ជាថាមពលកកើតឡើងវិញដែលមានលទ្ធភាពប្រកួតប្រជែងខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាយើងគួរតែពិចារណាចំពោះការប្រើប្រាស់ថាមពលទាំងនេះ ពិសេសថាមពលសូឡា។
ការសិក្សាចុងក្រោយបានរកឃើញថា ប្រភពថាមពលវារីអគ្គិសនីក្នុងប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃអាចប្រកួតជាមួយថាមពលឥន្ធនៈ រួមជាមួយនឹងគម្រោងរបស់ប្រទេសម៉ាឡេស៊ីភាគច្រើន។ គម្រោងជីវម៉ាសមួយចំនួននៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃក៏បានឈានដល់ភាពស្មើគ្នាផងដែរ។ តម្លៃនៃថាមពលកកើតឡើងវិញនេះអាចនឹងមាននិន្នាការធ្លាក់ចុះតម្លៃវាយ៉ាងពិតប្រាកដ ហើយវាក៏ជាជម្រើសល្អមួយសម្រាប់ការអភិវឌ្ឍ។ ការវិភាគនេះត្រូវបានផ្អែកលើការចំណាយថាមពលដែលមានកម្រិតវាស់វែងតម្លៃនៃសមាសធាតុដែលទាក់ទងនឹងអគ្គីសនីដូចជាដើមទុនឬថ្លៃប្រតិបត្តិការសម្រាប់ឯកតាផលិតថាមពលនីមួយៗ ម្យ៉ាងវិញទៀតការគិតជាតម្លៃប្រាក់ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង។
ថាមពលពន្លឺព្រះអាទិត្យនេះបានរីកសាយភាពដល់ប្រទេសសិង្ហបុរី និងហ្វីលីពីនហើយ ហើយវានឹងជោគជ័យបន្ថែមទៀតប្រសិនបើតម្លៃនៃបរិក្ខាប្រើប្រាស់សម្រាប់ទាញយកថាមពលពន្លឺព្រះអាទិត្យនេះមានការធ្លាក់ចុះ វានឹងទទួលបានជោគជ័យក្នុងប្រទេសថៃ ក៏ដូចជាការប្រើប្រាស់ក្នុងតំបន់អាស៊ានទាំងមូល៕
ដោយ៖ យ៉ាយ៉ា