ចង់ទិញហ៊ុនបាន តើគួរទិញដោយរបៀបណា?​



កាន់តែមានភាពងាយស្រួល ការជួញដូរភាគហ៊ុនត្រូវបានធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិក ឬប្រព័ន្ធ MTS។ នៅក្នុងប្រព័ន្ធជួញដូរអេឡិចត្រូនិកនេះ មុននឹងធ្វើការជួញដូរបានវិនិយោគិនត្រូវកំណត់នូវទម្រង់បញ្ជាមុនសិនដែលមានដូចជា Limit Order និង Market Order

Market Order
ជាទូទៅទម្រង់ Market Order ត្រូវបានប្រើប្រាស់ច្រើនដោយវិនិយោគិនដំបូង ( វិនិយោគដែលមិនទាន់ចេះអីសោះ) វាជាទម្រង់ងាយស្រួលក្នុងការជួញដូរ ក្នុងទីផ្សារមូលបត្រ។ នៅពេលដែលវិនិយោគិនចង់ទិញភាគហ៊ុន របាយការណ៍ដែលអ្នកចង់ទិញនឹងបញ្ចូនទៅកាន់ Broker បន្ទាប់មក ក្រុមហ៊ុននឹងគូរផ្គងទៅនឹងបរិមាណ និង តម្លៃភាគហ៊ុនរបស់ទីផ្សារបច្ចុប្បន្ន ទម្រង់មួយនេះគឺទិញភ្លាមបានភ្លាម។

វិនិយោគិនដែលប្រើប្រាស់ទម្រង់​ Market Order ដំណើរការរបស់ការបញ្ជារត្រូវបានធានានឹងមានប្រតិបត្ដិការភ្លាមៗទៅតាមបរិមាណភាគហ៊ុនដែលបានកំណត់(លើកលែងតម្លៃ)។ ឧទាហរណ៍ អ្នកចង់ទិញភាគហ៊ុនរបស់ក្រុមហ៊ុន ក ចំនួន ១០ហ៊ុន  Broker របស់អ្នកនឹងចាប់ផ្ដើមធ្វើដំណើរការទិញឲ្យអ្នក ក្នុងតម្លៃរបស់ទីផ្សារដែលកំពុងចរាចរណ៍។ អ្នកនឹងទទួលបានភាគហ៊ុននោះភ្លាមៗ ជាមួយនឹងតម្លៃទីផ្សារដែលកំពុងមាន។

ចំណាំ៖ Market Order វិនិយោគិនគ្មានសិទ្ធក្នុងការកំណត់តម្លៃរបស់ខ្លួនចង់ទិញនោះទេ វិនិយោគិនមានសិទ្ធកំណត់តែបរិមាណនៃភាគហ៊ុនដែលខ្លួនចង់ទិញតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថាតម្លៃភាគហ៊ុននៅក្នុងទីផ្សារអាចនឹងមានពេលប្រែប្រួលគ្រប់វិនាទី ដូចនេះតម្លៃភាគហ៊ុនដែលចង់ទិញអាចនឹងការប្រែប្រួលដូចគ្នា។

Limit Order
Limit Order គឺជាទម្រង់បញ្ជារទិញភាគហ៊ុន វិនិយោគិនមានសិទ្ធកំណត់បរិមាណភាគហ៊ុន និងតម្លៃជាក់លាក់មួយដោយខ្លួនឯង។ គ្រប់បរិមាណភាគហ៊ុន និងតម្លៃភាគហ៊ុននឹងមានដំណើរការទិញនៅពេលផ្សារផ្គូផ្គងទៅតាមតម្លៃដែលអ្នកចង់បានឬកំណត់រូចហើយ។

វិនិយោគិនដែលប្រើប្រាស់ទម្រង់បញ្ជារទិញ limit Order វាអាចជួយបង្ការហានិភ័យច្រើន ដូចជាជៀសវាងតម្លៃភាគហ៊ុនដែលថ្លៃពេក(Overvalue) ឬ បង្ការវិនិយោគិនលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងតម្លៃទាបពេក (Undervalue)

ចំណាំ៖ ការបញ្ជាររបស់វិនិយោគិនតាមរយៈ ​Limit Order មិនអាចផ្គូផ្គងបាននោះទេបើសិនតម្លៃភាគហ៊ុនណាមួយមិនទាន់ត្រូវតម្លៃដែលវិនិយោគិនបានកំណត់បញ្ជាទិញ ឬ ភាគហ៊ុនរបស់អ្នកមិនលក់នោះទេបើសិនជាមិនត្រូវនឹងតម្លៃដែលវិនិយោគិនចង់លក់។  

ឧទាហរណ៍ បើសិនជាអ្នកចង់ទិញភាគហ៊ុន របស់ក្រុមហ៊ុនលេខ ក ក្នុងមួយហ៊ុនតម្លៃ ២០០រៀល។ ប៉ុន្ដែតម្លៃចរាចរណ៍ក្នុងទីផ្សារមានតម្លៃ ៣០០រៀល​ក្នុងមួយហ៊ុន។ ដូចនេះសម្រាប់ទម្រង់ Limit Order វានឹងបញ្ជារទិញភាគហ៊ុនដោយស្វយ័ប្រវត្ដិនៅពេលដែលតម្លៃភាគហ៊ុនធ្លាក់មកត្រឹម ២០០រៀលក្នុងមួយហ៊ុន។

ម្យ៉ាងទៀតបើសិនជាអ្នកចង់លក់ភាគហ៊ុននោះចេញវិញក្នុងតម្លៃ ៤០០រៀល។ អ្នកគ្រាន់តែកំណត់តម្លៃនិងបរិមាណក្នុងទម្រង់ Limit  Order ជាការស្រេច។ បន្ទាប់មកភាគហ៊ុនរបស់នឹងត្រូវបានលក់ នៅពេលមានវិនិយោគិនណាម្នាក់ទៀតចង់ទិញភាគហ៊ុនរបស់ក្នុងតម្លៃ ៤០០រៀលដែលអ្នកបានកំណត់រួច៕

ដោយ​៖ ច័ន្ទលាភ

.

X
5s