ប្រទេសទាំង ១២ ដែលមានផ្កាយរណបច្រើនជាងគេ អាមេិកជាប់លេខ១
ផ្កាយរណបប្រមាណ ១ ៩៥០គ្រឿងដែលកំពុងវិលជុំវិញផែនដី ហើយនឹងមានផ្កាយរណបជាច្រើនគ្រឿងទៀតដែលនឹងត្រូវបង្ហោះឡើង។
យោងតាម UCS Satellite Database ដែលបានធ្វើការរៀបចំដោយ Union of Concerned Scientists បង្ហាញថាសហរដ្ឋអាមេរិកមានផ្កាយរណបសរុប ៨៣០ គ្រឿងគិតត្រឹមចុងខែឆ្នាំ២០១៨ ដែលបានចុះបញ្ជី ដែលចំនួននេះមានលើសចំនួនសរុបនៃប្រទេសក្នុងចំណាត់ថ្នាក់លើតារាងទាំងអស់បូកបញ្ចូលគ្នាទៅទៀត។ ក្នុងនោះប្រទេសចិនជាប់ចំណាច់ថ្នាក់លេខ២ ដែលមានចំនួន២៨០ គ្រឿង និងរុស្ស៊ីលេខ ៣មានចំនួន ១៤៧គ្រឿង។
ផ្កាយរណបដែលកាន់កាប់ដោយក្រុមហ៊ុនផ្សេងៗ មានចំនួនលើផ្កាយរណបដែលប្រើប្រាស់ដោយយោធា ដែលនេះបង្ហាញថាទំនោរកើនឡើងនៃវិស័យឯកជនដែលកំពុងតែចូលរួមក្នុងបច្ចេកវិទ្យាអវកាស។ ក្នុងនោះការប្រើប្រាស់សម្រាប់វិស័យយោធាមាន ៣០២គ្រឿង ការប្រើប្រាស់សម្រាប់រដ្ឋាភិបាលមាន ៣៨៥គ្រឿង ការប្រើប្រាស់សម្រាប់ការផ្សាយពាណិជ្ចកម្មមាន ៨៤៦គ្រឿង ការប្រើប្រាស់ស៊ីវិលមាន ២៧៩គ្រឿង និងការប្រើប្រាសចម្រុះមាន១៤៥គ្រឿង។
ខាងក្រោមនេះគឺជាប្រទេសចំនួន ១២ ដែលមានចំនួនផ្កាយរណបច្រើនជាងគេ៖
ប្រភព៖ www.weforum.org
១) អាមេរិក មានចំនួន ១៤៧គ្រឿង
២) ប្រទេសចិន មានចំនួន ២៨០ គ្រឿង
៣) ប្រទេសរុស្សី មានចំនួន ១៤៧គ្រឿង
៤) ក្រុមហ៊ុនមានទីតាំងក្នុងច្រើនប្រទេស មានចំនួន ១៤៥ គ្រឿង
៥) ប្រទេសជប៉ុន មានចំនួន ៧៥ គ្រឿង
៦) ប្រទេសអង់គ្លេស មានចំនួន ៥៤គ្រឿង
៧) ប្រទសឥណ្ឌា មានចំនួន ៥៤គ្រឿង
៨) ប្រទេសកាណាដា មានចំនួន ៣៧គ្រឿង
៩) ប្រទេសលុចសំបួរ មានចំនួន ៣៣គ្រឿង
១០) ប្រទេសអាល្លឺម៉ង់ មានចំនួន ២៩គ្រឿង
១១) ប្រទេសអេស្ប៉ាញ មានចំនួន ១៧គ្រឿង
១២) ប្រទេសអាសង់ទីន មានចំនួន ១៤គ្រឿង៕
ដោយ៖ លង់ វណ្ណៈ