ប្រទេសដែលស្អាតស្អំជាងគេ និងពុករលួយជាងគេក្នុងពិភពលោក ឆ្នាំ២០១៨​អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានធ្វើវាស់ស្ទង់ក្នុង សន្ទស្សន៍ទស្សនអំពើពុករលួយឆ្នាំ ២០១៨ (Corruption Perceptions Index) ដែលបានចាត់ចំណាត់ថ្នាក់ ១៨០ប្រទេស តាមរយៈកម្រិតការដឹងអំពីអំពើពុករលួយក្នុងវិស័យសាធារណ។ ក្នុងសន្ទស្សន៍នេះបានធ្វើការវាសពិន្ទុចាប់ពី ០ដល់១០០ ដោយប្រទេសដែលបានពិន្ទុ១០០ ជាប្រទេសស្អាតស្អំជាងគេ ហើយប្រទេសដែលបានពិន្ទុទាបជាប្រទេសដែលមានអំពើពុករលួយខ្លាំងជាងគេ។ 

ខាងក្រោមនជាប្រទេសទាំង ៦ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសស្អាតស្អំខ្លាំងជាងគេ៖

១) ប្រទេសដាណឺម៉ាក ទទួលបាន ៨៨ពិន្ទុ

២) ប្រទេសនូវែលស នូវែលសេឡង់ ទទួលបាន ៨៧ពិន្ទុ

៣) ប្រទេសហ្វាំងឡង់ ទទួលបាន ៨៥ពិន្ទុ

៤) ប្រទេសសិង្ហបុរី ទទួលបាន ៨៥ពិន្ទុ

៥) ប្រទេសស៊ុយអែត ទទួលបាន ៨៥ពិន្ទុ

៦) ប្រទេសស្វីស ទទួលបាន ៨៥ពិន្ទុ

 

ខាងក្រោមនជាប្រទេសទាំង ៥ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានអំពើពុករលួយខ្លាំងជាងគេ៖

១) ប្រទេសកូរ៉េខាងជើង ទទួលបាន ១៤ពិន្ទុ

២) ប្រទេសយេម៉ែន ទទូលបាន ១៤ពិន្ទុ

៣) ប្រទេសស៊ូដង់ជាងត្បូង ទទូលបាន១៣ពិន្ទុ

៤) ប្រទេសស៊ីរ៉ី ទទួលបាន ១៣ពិន្ទុ

៥) ប្រទេសសូម៉ាលី ទទួលបាន ១០ពិន្ទុ

ដោយ៖ លង់ វណ្ណៈ