ការសិក្សាបានបង្ហាញថាដាំដើមឈើច្រើននៅតាមដងផ្លូវ អាចកាត់បន្ថយបញ្ហាសុខភាពដល់មនុស្ស
ការដាំដើមឈើនៅតាមដងផ្លូវ កាន់តែច្រើន ធ្វើឲ្យមនុស្សមានអារម្មណ៍ថា ប្រសើរ និង មានបញ្ហាសុខភាពតិចតួច។ នេះបើតាមការស្រាវជ្រាវនាពេលកន្លងមក។ យោងតាមការស្រង់មតិតាមបណ្ដាញអ៊ីនធឺណិតបានឲ្យដឹងថា ៣១ ១០៩ គ្រួសារនៅទីក្រុងToronto ប្រទេសកាណាដាមានដំណោះស្រាយក្នុងការដាំដើមឈើឲ្យបានច្រើនជាងមុន ហើយបើក្រឡេកទៅមើលទិន្នន័យដាំដើមឈើ គឺមានភាពវិជ្ជមានគួរឲ្យកំណត់សំគាល់។ ដូចដែលយើងបានដឹងមកហើយថា អត្ថប្រយោជន៍នៃការដាំដើមឈើគឺជួយធ្វើឲ្យមានការកាត់បន្ថយនូវខ្យល់ដែលមានសារធាតុពុល ជួយបំបាត់ភាពស្មុគស្មាញ ក៏ដូចជាជួយសុខភាពផ្លូវដង្ហើមរបស់មនុស្សយើងផងដែរ។ លោក Lyle Palmerនាយកប្រតិបត្តិផ្នែកវិទ្យាសាស្ត្របាននិយាយថាបរិស្ថានដែលយើងកំពុងរស់នៅមានឥទ្ធិពលយ៉ាងខ្លាំង ចំពោះសុខភាពអារម្មណ៍យើងផ្ទាល់។ យើងគួរតែគិតឲ្យបានម៉ត់ចត់មុននឹងធ្វើការចាប់ផ្ដើមកាប់ដើមឈើដើម្បីធ្វើការសាងសង់អ្វីមួយ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org