អាល្លឺម៉ង់មានអតិរេកថវិកាច្រើនបំផុតមិនធ្លាប់មានតាំងពីបង្រួបបង្រួមគ្នាមក
យោងតាមការិយាល័យស្ថិតិជាតិរបស់អាល្លឺម៉ង់ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា ហិរញ្ញវត្ថុសាធារណៈអាល្លឺម៉ង់បានជួបនឹងអតិរេកច្រើនបំផុតមិនធ្លាប់មែន ពោលគឺមានបរិមាណ ២១ពាន់លានដុល្លារនៅឆ្នាំ២០១៥។ ចំនួននេះ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មែនតាំងពីអាល្លឺម៉ងបង្រួបបង្រួមគ្នាមក។
ពាក្យថា «អតិរេក» ត្រង់ចំណុចនេះ គឺចង់មានន័យថា «ប្រាក់ចំណូលរបស់រដ្ឋាភិបាល» ច្រើនជាង «ប្រាក់ចំណាយ»។ សម្រាប់អាល្លឺម៉ង់ គឺចំនួនអតិរេក មានកម្រិតស្មើនឹង ០,៦%នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ។
ទិន្នន័យនេះបានបង្ហាញថា អាល្លឺម៉ង់ មានសេដ្ឋកិច្ចប្រសើរឡើងខ្លាំងក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ពោលគឺសេដ្ឋកិច្ចរឹងមាំ និងមានកំណើនប្រកបដោយថាមភាព៕
ដោយ៖ រតនៈវិភូ