បុរសម្នាក់ប្រែក្លាយយន្តហោះប៊ូអ៊ីញមួយគ្រឿងទៅជាផ្ទះមានតម្លៃរាប់សែនដុល្លារ
នៅពេលដែលនិយាយអំពីយន្តហោះបូអ៊ីង លោកអ្នកប្រាកដជាយល់ថា វាមានតម្លៃមិនថោកនោះទេ ចុះមានមូលហេតុអ្វីបានជាបុរសម្នាក់នោះកែច្នៃយន្តហោះទៅជាផ្ទះមួយទៅវិញ?
អតីតវិស្វករអេឡិចត្រូនិកម្នាក់គឺលោក Campbell បានប្រែក្លាយយន្តហោះយន្តហោះ Boeing 727 ដែលបានទិញកាលពីឆ្នាំ១៩៩៩ ទៅជាផ្ទះមួយខ្នងនៅទីក្រុង Portland រដ្ឋ Oregon។ បន្ទាប់ពីបានប្រែក្លាយទៅជាគេហដ្ឋានរួចមកបុរសវ័យ ៦៥ឆ្នាំរូបនេះ បានចំណាយខ្ទង់ប្រមាណជាង ២២០ ០០០ដុល្លារអាមេរិក។ នៅឆ្នាំនេះ លោកនឹងចំណាយពេលប្រមាណ ៦ខែដើម្បីរស់នៅទីនោះ។
លោកមានផ្ទះនៅជប៉ុនផង និងនៅសហរដ្ឋអាមេរិកផង។ លោក Campbell សង្ឃឹមថា នឹងអាចទិញយន្តហោះ Boeing 747-400 ដែលមានទំហំធំជាងយន្តហោះបច្ចុប្បន្នដើម្បីប្រែក្លាយទៅជាផ្ទះមួយទៀតនៅទីក្រុង Miyazaki ប្រទេសជប៉ុន។ ១) យន្តហោះនោះត្រូវបានដាក់នៅលើផ្ទៃដីទំហំ ១០អាដែលលោកបានចំណាយ ២៣ ០០០ដុល្លារទិញកាលពីវ័យខ្ទង់ ២០ឆ្នាំ។ ២) ដើម្បីឱ្យក្នុងយន្តហោះស្រឡះ លោកបានយកកៅអីសម្រាប់អ្នកដំណើរអង្គុយចេញឱ្យអស់។ ៣) នៅក្នុងយន្តហោះនោះ លោកបានបំពាក់ឧបករណ៍ប្រើប្រាស់ទំនើបៗដូចក្នុងគេហដ្ឋានផ្សេងៗទៀត៕ ដោយ៖ រតនៈវិភូ