ទីក្រុងដែលគ្មានសុវត្ថិភាពបំផុតទាំង៨ នៅអឺរ៉ុប
ថ្វីត្បិតតែប៉ែកអឺរ៉ុបត្រូវបានគេស្គាល់ថាជាប្រទេសជឿនលឿនក៏ពិតមែន តែក៏មិនប្រាកដថាមានសុវត្ថិភាពគ្រប់កន្លែងដែរ។ ការចាត់ចំណាត់ថ្នាក់នេះពឹងទៅលើទំនាក់ទំនងអន្តរជាតិ ស្ថិរភាពផ្ទៃក្នុង ឧក្រិដ្ឋកម្ម និងការអនុវត្តច្បាប់របស់ទីក្រុងនោះ។ ខាងក្រោមនេះជាទីក្រុងគ្មានសុវត្ថិភាពទាំង៨នៅអឺរ៉ុប បើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ Mercer ដែលជាក្រុមហ៊ុនផ្ដល់ប្រឹក្សាផ្នែកធនធានមនុស្សធំបំផុតនៅលើពិភពលោក៖
១) ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន៖ ទីក្រុងនេះជាប់លំដាប់ទី១៨៩ក្នុងពិភពលោកដោយសារតែមានទំនាក់ទំនងមិនល្អជាមួយប្រទេសរុស្សី ហើយពោរពេញទៅដោយចោរប្លន់ ការបំផ្លិចបំផ្លាញ បាតុកម្មជាដើម។
២) ទីក្រុងបែលហ្រ្គេត ប្រទេសស៊ែប៊ី៖ ទីក្រុងនេះមិនសូវជាមានឧក្រិដ្ឋកម្មណាធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ តែមានអំពើពុករលួយលក្ខណៈទ្រង់ទ្រាយធំ និងមានបញ្ហាសូកប៉ាន់ដ៏ស្មុគស្មាញជាច្រើនផងដែរ។
៣) ទីក្រុងអាតែន ប្រទេសក្រិក៖ ទីក្រុងនេះមានការកើនកម្រិតឧក្រិដ្ឋកម្ម និងភាពក្រីក្រដែលធ្វើឲ្យប្រទេសនេះជាប់លំដាប់ថ្នាក់ទី១២៤។ បន្ថែមលើពីនោះទៀត ទីក្រុងនេះមានការជ្រួលច្របល់លើបញ្ហានយោបាយក៏ដូចជាបញ្ហាសេដ្ឋកិច្ចផងដែរ។
៤) ទីក្រុងសូហ្វៀ ប្រទេសប៊ុលហ្គារី៖ ប្រជាពលរដ្ឋដែលនៅក្នុងប្រទេសនេះភាគច្រើនគឺជាអ្នកក្រីក្រ ហើយពួកគេបានធ្វើការតវ៉ាប្រឆាំងទៅនឹងរដ្ឋាភិបាលទៅលើការកិបកេងប្រាក់ចូលនិវត្តន៍របស់ពួកគេនិងអំពើពុករលួយដែរ។
៥) ទីក្រុងបាដាផេស(Budapest) ទីក្រុងហុងគ្រី៖ ទីក្រុងនេះមានបញ្ហាទៅលើកំណើនចំណូលស្រុកដែលភាគច្រើនសុទ្ធតែជាជនភៀសខ្លួន។
៦) ទីក្រុងម៉ាឌ្រីដ៖ ប្រជាជនជាច្រើននាក់ជាពិសេសយុវជនគ្មានការងារធ្វើនោះទេ ដែលជាហេតុនាំឲ្យមានភាពចលាចលនៅក្នុងទីក្រុង។
៧) ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី៖ ផ្នែកខ្លះនៃទីក្រុងនេះ ពោរពេញទៅដោយបញ្ហាជាច្រើន ជាពិសេសបណ្ដាលមកសកម្មភាពប៉ុនប៉ងវាយប្រហារពីសំណាក់ក្រុមភេរវកម្ម។
៨) ទីក្រុងរីហ្គា ប្រទេសឡាតវី៖ ទីក្រុងមួយនេះជាប់លេខ៨២ ដោយយោងទៅតាមស្ថានភាពឧក្រិដ្ឋកម្មនិងអំពើពេស្យាកម្ម៕
ដោយ៖ តូច ម៉ាយ៉ារស្មី