​ភាគហ៊ុន​ក្រុមហ៊ុន​​អេឡិចត្រូនិក​Sharp ​​ធ្លាក់​ចុះ​១៥​% ​ក្រោយ​ពេល​​ក្រុមហ៊ុន​Foxconn​ពន្យារពេល​ទិញ​យក​



​ភាគហ៊ុន​របស់​ក្រុមហ៊ុន​​អេឡិចត្រូនិក​Sharp ​បាន​ធ្លាក់​ចុះ​១៥​ភាគរយ ​ដោយសារតែ​កិច្ចសន្យា​​លក់​​​ទៅ​ឲ្យ​​ក្រុមហ៊ុនFoxconn  ​របស់​តៃវ៉ាន់​​ត្រូវ​បាន​ពន្យារ​ពេល​។ ​ក្រុមហ៊ុន Sharp​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ​កិច្ចព្រមព្រៀង​​​លក់​​ទៅ​ឲ្យ​ក្រុមហ៊ុន​ Foxconn ​គឺ​មាន​តម្លៃ​ប្រមាណ​៤,៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​ប៉ុន្តែ​ក្រោយ​មក​ ក្រុមហ៊ុន Foxconn​​បាន​ពន្យារពេល​ការ​ចុះ​ហត្ថលេខា ​ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន Sharp​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​។​ ​ដូច្នេះ​ហើយ ​ការ​ពន្យារ​ពេល​ចុះ​ហត្ថលេខា​​នេះ​ហើយ បាន​ធ្វើ​ឲ្យ​​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​Sharp ​ដាំ​ក្បាល​ចុះ​ក្រោម​ រហូត​ដល់​១៥​ភាគរយ​។ ​សូម​បញ្ជាក់​ថា​​Sharp​ជា​ក្រុមហ៊ុន​ចំណាស់​មួយ​របស់​ជប៉ុន ដែល​បង្កើត​ឡើង​តាំង​​ពី​​ឆ្នាំ​២០១២ ​ប៉ុន្តែ​​ក្រោយ​​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ក្រុមហ៊ុន Sharp​ហាក់​ជួប​នឹង​បញ្ហា​ជាច្រើន​ ជា​ពិសេស​ការ​ជំពាក់​បំណុល​ ​ហើយ​ស្ទើរ​តែ​ក្ស័យធន​ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០១២​ ​ដូច្នេះ​ហើយ​​ក៏​សម្រេច​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន Foxconn​របស់​តៃវ៉ាន់​៕ ​​​ដោយ​៖ អ៊ុន ​ភក្តី
X
5s