​គន្លឹះ​៥​យ៉ាង​ក្នុង​ការ​ស្វែងរកការងារ​ដែល​​ខ្លួន​ស្រលាញ់​



មនុស្ស​ជា​ច្រើន​ចំណាយ​​ពេល​ច្រើន​ណាស់​សម្រាប់​ធ្វើ​ការ​​ជាង​ធ្វើ​អ្វី​ៗ​ផ្សេង​ទៀ​ត។ ចុះ​ហេតុ​អ្វី​ក៏​មិន​ស្វែងរក​ការងារ​ដែល​អ្នក​ស្រលាញ់​ពេញ​ចិត្ត​ទៅ? នេះ​ជា​វិធី​ខ្លះ​ៗ​សម្រាប់​ស្វែងរក​ការងារ​ដែល​អ្នក​ស្រលាញ់៖ ១) ត្រូវ​ដឹង​ថា​ខ្លួន​ឯង​ជា​អ្នក​ណា៖ បើ​អ្នក​យល់​ពី​ខ្លួន​ឯង​កាន់​តែ​ច្រើន​នុះ​អ្នក​នឹង​អាច​រក​អាជីព​មួយ​ដែល​សាក​សម​នឹង​អ្នក​បាន​ទៅ​ថ្ងៃ​អនាគត។ ២) ស្វែង​រក​អ្វី​ដែល​ធ្វើ​អោយ​អ្នក​សប្បាយ​ចិត្ត​៖ ប្រសិន​បើ​អ្នក​អាច​ស្វែង​រក​ឃើញ​ពី​អ្វី​មួយ​ដែល​អាច​ធ្វើ​​អោយ​អ្នក​សប្បាយ​ចិត្ត​នោះ​​​គួប​ផ្សំ​នឹង​​ភាព​ខ្លាំង​ដែល​មាន​ស្រាប់​ពី​ធម្មជាតិ​ទៀត​នោះ​អ្នក​នឹង​ទទូល​បាន​ជោគជ័យ​យ៉ាង​ធំ។ ៣) ធ្វើ​ការងារ​ណា​ដែល​អ្នក​ពេញ​ចិត្ត​៖ មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ត​ទៅ​នឹង​ការងារ​របស់​ពួក​គេ​ទេ​ដោយ​សារ​តែ​គេ​ជ្រើស​រើស​ការងារ​មួយ​ដែល​​គេ​មិន​ពេញ​ចិត្ត​រួច​ព្យាយាម​បត់បែន​ការ​រស់​នៅ​នោះ​អោយ​ស៊ី​ទៅ​នឹង​ការងារ​ទៅ​វិញ។ ៤) ​ក្លាហាន​រក​អ្វី​ដែល​អ្នក​ពេញ​ចិត្ត៖ អ្នក​មិន​អាច​ទ្រាំ​ធ្វើ​ការ​ងារ​មួយ​ដែល​អ្នក​មិន​ពេញ​ចិត្ត​​ហើយ​មិន​សាក​សម​ទៅ​នឹង​សមត្ថភាព​អ្នក​​បាន​ទេ។ វា​អាច​សាក​សម​ទៅ​អ្នក​ដទៃ​តែ​វា​មិន​អាច​​ ទៅ​រួច​ចំពោះ​អ្នក​ក៏​ថា​បាន។ ត្រូវ​ហ៊ាន​សាក​ល្បង​ចាកចេញ​ពី​ការងារ​អ្នក​មិន​ចូលចិត្ត​ហើយ​ស្វែងរក​អ្វី​ដែល​អ្នក​គិត​ថា​អ្នក​អាច​បន្ត​​បាន។ ៥) ស្វែង​រក​ជំនួញ៖ អ្នក​អាច​ស្វែង​រក​អ្នក​ប្រឹក្សា​ការងារ​នានា​ដើម្បី​អោយ​ អ្នក​​យល់​កាន់​តែ​ដឹង​ច្បាស់ ។ ​​​​​​ ​​​ប្រែ​សម្រួល​៖ ព្រំ​សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org  
X
5s