ត្រូវជម្នះភាពភ័យខ្លាចទាំង៤នេះសិន ប្រសិនបើអ្នកចង់ជោគជ័យក្នុងជីវិត
ប្រសិនបើអ្នកចង់ជោគជ័យក្នុងជីវិតអ្នកគួរតែយកឈ្នះភាពភ័យខ្លាចធំៗក្នុងជីវិត។ នេះគឺជាការភ័យខ្លាចទាំង៥ដែលអ្នកគួរយកឈ្នះវារួមមាន៖
១) ភ័យខ្លាចការរិះគន់៖ មនុស្សមួយចំនួនតែងរស់នៅជាមួយភាពភ័យខ្លាចហើយមិនហ៊ានទទួលយកការរិះគន់ពីអ្នកដទៃទេ។ សម្រាប់បុគ្គលជោគជ័យ ពួកគេមិនខ្វល់ជាមួយពាក្យរិះគន់របស់អ្នកដទៃច្រើនពេកនោះឡើយ ព្រោះដឹងច្បាស់ថា ក្នុងលោកនេះគ្មាននរណាដែលមិនត្រូវបានគេរិះគន់នោះឡើយ។ ដូច្នេះហើយ ពួកគេខិតខំធ្វើអ្វីដែលខ្លួនពេញចិត្ត និង យល់ថាត្រឹមត្រូវរហូតបានសម្រេចតាមបំណង។
២) ខ្លាចភាពក្រីក្រ៖ មនុស្សមួយចំនួនមិនហ៊ានចាក់ចេញពីការងារបច្ចុប្បន្ននោះឡើយ ព្រោះខ្លាចថា ពេលចាក់ចេញដើម្បីទៅកាន់ការងារថ្មី ឬ បើកមុខជំនួញថ្មីនោះអាចនឹងធ្វើឲ្យខ្លួនបរាជ័យ ហើយធ្លាក់ខ្លួនកាន់តែក្រ។ ការគិតបែបនេះ បានធ្វើឲ្យក្តីសុបិនរបស់ខ្លួនត្រូវរលាយ។ ប្រសិនបើអ្នកដាក់ចិត្តធ្វើអ្វីមួយអោយបានសម្រេចអ្នកគួរធ្វើវាអោយអស់ពីសមត្ថភាព ហើយបញ្ហាណាក៏អាចដោះស្រាយបានដែរទោះបីពេលខ្លះ វិបត្តិហិរញ្ញវត្ថុតែងកើតមានឡើងក្ដី។
៣) ខ្លាចចំពោះវ័យចាស់៖ ការភ័យខ្លាចថាខ្លួនឯងនឹងចាស់គឺអាចមានបញ្ហាដល់ការធ្វើការរបស់អ្នក។ ពេលខ្លះអ្នកតែងគិតថាអាយុរបស់នឹងមិនសាកសមទទួលយកការសិក្សាឬធ្វើការអ្វីមួយទេ ។
៤) ខ្លាចបរាជ័យ៖ ជំនួសដោយការគិតថាអ្នកអាចនឹងបរាជ័យសូមគិតអំពីអ្វីដែលជោគជ័យវិញទើបប្រសើរ។ ទោះបីអ្នកប្រព្រឹត្តកំហុសអ្វីមួយក៏ដោយអ្នកត្រូវគិតថាវាគឺជា ឱកាសសម្រាប់អ្នកក្នុងការកែប្រែ៕