គន្លឹះសម្ងាត់ទាំង៨យ៉ាងដែលធ្វើអោយបុគ្គលិកសប្បាយចិត្តដោយមិនបាច់ដំឡើងប្រាក់ខែ
តើអ្នកចង់រក្សាទុកបុគ្គលិកល្អៗរបស់អ្នកទេ? វាមានគន្លឹះជាច្រើនដែលអាចអោយពួកគេសប្បាយចិត្តដោយមិនចាំបាច់ដំឡើងប្រាកខែនោះទេដោយគ្រាន់តែ៖
១) បង្ហាញពីតម្លាភាព៖ អ្វីដែលបុគ្គលិកចង់ដឹងច្បាស់នោះគឺការពិតអ្វីមួយរបស់ក្រុមហ៊ុនរបស់ខ្លួន។ ពេលខ្លះវាហាក់ដូចជាមានការលំបាកក្នុងការធ្វើបែបនេះតែវាអាស្រ័យទៅនឹងការសន្ទនាគ្នារវាងអ្នកគ្រប់គ្រងនិងបុគ្គលិកប៉ុណ្ណោះ។ តម្លាភាពត្រង់នេះ មិនមែនមានន័យថា ក្រុមហ៊ុនត្រូវបង្ហាញព័ត៌មានគ្រប់យ៉ាងនោះទេ ប៉ុន្តែគឺចំណុចសំខាន់មួយចំនួនដែលទាក់ទងនឹងការងាររបស់បុគ្គល ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថា ជាផ្នែកមួយយ៉ាងសំខាន់របស់ក្រុមហ៊ុន។
២) តុល្យភាពរវាងការងារ និង ជីវិត៖ ក្នុងនាមជាថៅកែម្នាក់គួរតែបង្កើតការងារមួយដែលធ្វើអោយបុគ្គលិកអាចមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុនហើយទទួលបានបទពិសោធន៍ការងារល្អមួយដែលធ្វើអោយជីវិតជោគជ័យ។ អ្វីដែលសំខាន់នោះមិនគួរដាក់គំនាបខ្លាំងពេកលើពួកគេ ព្រោះអាចធ្វើឲ្យមានអារម្មណ៍ថា ស្ថិតក្នុងកាលៈទេសៈដ៏គួរឲ្យធុញទ្រាន់។
៣) លើកទឹកចិត្តអោយមានការជជែកគ្នាតាមកន្លែងសមរម្យ៖ អ្នកគួរតែបង្កើតឱកាសអោយបុគ្គលិកគាត់មានពេលវេលាបញ្ចេញមតិបានងាយស្រួល។ ការជជែកគ្នាជាលក្ខណៈសាមញ្ញក៏អាចក្លាយទៅជាការសន្ទនាដែលមានការសហការគ្នាដ៏ល្អមួយផងដែរ។
៤) បង្ហាញផ្លូវសម្រាប់ការងាររបស់ពួកគេ៖ អ្នកស្រាវជ្រាវបានបង្ហាញថាការផ្ដល់ការគាំទ្រតាមរយៈការហ្វឹកហាត់ការងារអាចជួយអោយពូកគេគិតថាគេមានសមត្ថភាពក្នុងការធ្វើការងារទាំងនោះបាន។
៥) ទទួលស្គាល់ និងផ្ដល់រង្វាន់ដល់ពួកគេ៖ ការផ្ដល់រង្វាន់គឺជាការជំរុញទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់បុគ្គលិក។
៦) ខ្វាយខ្វល់ពីសុខភាពបុគ្គលិក៖ សុខភាពគឺជាផ្នែកមួយដ៏សំខាន់ណាស់សម្រាប់មនុស្សម្នាក់ ៗ។ វាជាគំនិតដ៏ល្អមួយដែល អ្នកត្រូវយកចិត្តទុកដាក់ជាមួយសុខភាពរបស់បុគ្គលិក ព្រោះវាបញ្ជាក់ថាអ្នកពិតជាខ្វាយខ្វល់ដល់បុគ្គលិកអ្នក។
៧) រក្សាចំណងមិត្តភាពជាមួយពួកគេ៖ ការពិសាអាហារជាមួយ គ្នាការណាត់គ្នាដើរលេងការជួបជុំគ្នាក៏ជាផ្នែកមួយដែលជួយរឹតចំណងមិត្តភាពរវាងចៅហ្វាយនិងបុគ្គលិកផងដែរ។
៨) សួរបុគ្គលិកពីការងាររបស់ពួកគេ៖ ការសាកសួរនេះគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការវាស់ស្ទង់ថាតើពូកគេពេញចិត្តពីការងាររបស់ពួកគេកម្រិតណា៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា ប្រភព៖ www.businessnewsdaily.com