ចំណុចគ្រោះថ្នាក់៤យ៉ាងដែលFacebook អាចបំបែកបំបាក់ស្នេហារបស់អ្នក
គូស្នេហាមួយចំនួនតែងមានភាពរកាំរកូស ជាមួយគ្នាជារឿយៗដោយសារតែការបង្ហោះអ្វីមួយក្នុងFacebook ដោយមិនបានគិតជាមុន ។ នេះជាចំណុចដែលអ្នកគួរមានការប្រុងប្រយ័ត្ន៖
១) ផ្លាស់ប្ដូរពីសន្ទនាខាងក្រៅមកសន្ទនាតាមFacebookអាចបង្កភាពតានតឹង៖ ពេលដែលអ្នកប្រើប្រាស់Facebook ជាមធ្យោបាយក្នុងការសន្ទនាច្រើនជាងការសន្ទនាដោយផ្ទាល់ គឺវាអាចបង្កើតបានជាភាពតានតឹងឬជម្លោះរវាងគ្នានឹងគ្នា ព្រោះថាការសរសេរមិនអាចបកស្រាយ និង ពន្យល់ដូចការជួបផ្ទាល់នោះឡើយ។ ដូច្នេះហើយ ស្នេហាដែលជោគជ័យបានគឺដោយសារការចេះជួបគ្នា ចេះសន្ទនាគ្នាដោយផ្ទាល់។
២) បង្ហោះរូបភាពដែលដៃគូអ្នកមិនចង់អោយអ្នកដទៃឃើញ៖ ពេលខ្លះអ្នកមិនត្រូវបង្ហោះរូបដែលដៃគូអ្នកមិនចង់អោយអ្នកដទៃឃើញទេដូចជាពាក់ព័ន្ធទៅនឹងភោជនីយដ្ឋានដែលអ្នកទៅ ឬកិច្ចការផ្ទាល់ខ្លួននានា។ ប្រសិនបើបង្ហោះដោយគ្មានការអនុញ្ញាត វានឹងធ្វើឲ្យមានជម្លោះកើតឡើង។
៣) សន្ទនាជាមួយស្នេហាចាស់នឹងអាចបំបែកបំបាក់អ្នកពីគូស្នេហ៍ថ្មី៖ អ្នកអាចធ្វើការទាក់ទងជាមួយអ្នកដទៃបានយ៉ាងងាយស្រួលតាមរយៈ Facebook ។ ពេលខ្លះអ្នកអាចមានបញ្ហាជាមួយដៃគូថ្មីរបស់អ្នកដោយសារតែការទាក់ទងជាមួយស្នេហាចាស់ក្នុងប្រព័ន្ធFacebookនេះ។
៤) ការលេងFacebook បំបែកបំបាក់ពេលវេលាស្និទ្ធស្នាលជាមួយដៃគូអ្នក៖ ប្រសិនបើអ្នកផ្ដោតសំខាន់នឹងការលេងFacebook ខ្លាំងពេកអ្នកនឹងមិនអាចផ្ដល់ពេលវេលាកក់ក្ដៅមួយដល់មនុស្សជាពីស្រឡាញ់បានទេ។ ដែលនេះជាមូលហេតុបង្កើតជាការមិនយល់ចិត្តរវាងគ្នានឹងគ្នា៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា
ប្រភព៖www.cheatsheet.com