ចិនបង្ហាញវត្តមានយន្តហោះដឹកអ្នកដំណើរC919 ដែលផលិតដោយចិនដំបូងគេ (មានវីដេអូ)
ចិនបានបង្ហាញ យន្តហោះដឹកអ្នកដំណើរដែលផលិតនៅក្នុងស្រុកដំបូងគេរបស់ខ្លួន ក្នុងទីក្រុង Shanghai កាលពីថ្ងៃចន្ទ ដើម្បីបង្អួតអំពីលក្ខណពិសេសដល់អ្នកដំណើរ។
យន្តហោះដឹកអ្នកដំណើរ ដំបូងគេបង្អស់ដែលផលិតដោយក្រុមហ៊ុនរបស់ចិននេះ មានឈ្មោះថា C919 ដែលផលិតដោយក្រុមហ៊ុន COMAC ។ វាត្រូវបានគេបង្កើតឡើង ដើម្បីប្រកួតប្រជែងជាមួយនឹងជាមួយនឹងយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនAirbus និង Boeing។
C919 អាចផ្ទុកអ្នកដំណើរបានចំនួន ១៥៨នាក់ ដែលអាចហោះហើរបានចម្ងាយ ៤ ០៧៥គីឡូម៉ែត្រ ហើយក៏មានគម្រោងនឹងពង្រឹងសមត្ថភាពហោះហើររហូតដល់ ៥ ៥៥៥គីឡូម៉ែត្រ។
យន្តហោះផលិតដោយចិនដំបូងនេះ គ្រោងនឹងចេញហោះហើរដំបូងនៅឆ្នាំ២០១៦ដ៏ខ្លីខាងមុខ ដើម្បីធ្វើការសាកល្បង ហើយការសម្រេចជាផ្លូវការប្រហែលជានៅចុងឆ្នាំ២០១៨៕
ទស្សនាវីដេអូ៖