​មិន​គួរ​ធ្វើ​រឿង​ទាំង​៤​នេះ​ឡើយ​ ​នៅ​ពេល​អ្នក​ធ្លាក់​ខ្លួន​​ដាច់យ៉ៃ​​



​​អ្នក​ណា​ក៏​ធ្លាប់​ជួប​បញ្ហា​ដាច់យ៉ៃ​ ​ឬ​ ​​ស្ទើរ​អស់​លុយ​ពី​ខ្លួន​ដែរ​ ​ហើយ​វា​ជា​​ស្ថានភាព​ដ៏​សែន​លំបាក​បំផុត​។ ​​ក្នុង​ស្ថានភាព​នេះ ​ប្រសិន​បើ​អ្នក​​​ធ្វើ​រឿង​​​អវិជ្ជមាន​មួយ​ចំនួន​ ​វា​មិន​ត្រឹម​តែ​មិន​អាច​ជួយ​​អ្វី​បាន​នោះ​ទេ​ វា​ថែម​ទាំង​បង្ក​បញ្ហា​កាន់​តែ​ស្មុគស្មាញ​ថែម​​ទៀត​។ ខាងក្រោម​នេះ ​ជា​រឿង​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​ធ្វើ ​នៅ​ពេល​​ជិត​អស់​លុយ​ពី​ខ្លួន​៖១) កុំខ្ចី​លុយ​គេ​យក​មក​ចាយ​សិន​៖ ​រឿង​ខ្ចី​លុយ​មិន​ពិបាក​នោះ​ទេ ​ប៉ុន្តែ​រឿង​សង​លុយ​គឺ​ជា​​បញ្ហា។ ដូច្នេះ​ហើយ ​​ប្រសិន​បើ​មិន​ចាំបាច់​ខ្លាំង​ទេ សូម​កុំ​ទាន់​ខ្ចី​លុយ​គេ​ឲ្យ​សោះ​ ​ព្រោះ​ថា​ ​​អ្នក​នឹង​រឹត​តែ​​ជំពាក់​គេ​​វ័ណ្ឌក​​ថែម​ទៀត​មិន​ខាន​។ ​ដូច្នេះ​គួរ​ចាយ​​វាយ​តាម​ស្ថានភាព​ជាក់​ស្ដែង​វិញ ​ទើប​ជា​ការ​ប្រសើរ​។ ២) បញ្ចៀស​​ទម្លាប់​បរិភោគ​អាហារ​ថ្លៃ៖ ​នៅ​ពេល​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ ​សូម​អ្នក​​​ព្យាយាម​កាត់​បន្ថយ​​អាហារ​ណា​ដែល​​មាន​តម្លៃ​ថ្លៃ​ដូច​មុន​ឲ្យ​សោះ​ ​​​ព្រោះ​ពេល​នេះ​មិន​ដូច​ពី​មុន​ទេ​។ ​​បើ​អ្នក​នៅ​តែ​បន្ត​ចំណាយ​លើ​អាហារ​ថ្លៃៗ​ទៀត​ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ជួប​បញ្ហា​កាន់​តែ​ខ្លាំង​មិន​ខាន​។ ៣) ​កុំ​ឧស្សាហ៍​ជួប​ជុំ​មិត្តភ័ក្ដិ៖​ ​នៅ​ពេល​ជួប​ជុំ​មិត្តភ័ក្ដិ​ម្តងៗ​ មនុស្ស​ភាគច្រើន​តែងតែ​បបួល​គ្នា​បរិភោគ​អាហារ ឬ ​ចំណាយ​លើ​របស់របរ​ផ្សេងៗ​ដើម្បី​សប្បាយ​រួម​​​គ្នា។​​ ដូច្នេះ​ហើយ ​អ្នក​គួរ​តែ​​ព្យាយាម​កុំ​ជួបជុំ​​មិត្ត​នៅ​ពេល​កំពុង​ដាច់​លុយ​​ ដើម្បី​បញ្ចៀស​ការ​ចំណាយ​បន្ថែម​ទៀត​។​ ៤) ​កុំ​ប្រើប្រាស់​ទឹក​ភ្លើង​ច្រើន​ពេក​៖ ​​​នៅ​ពេល​អ្នក​​កំពុង​​ខ្សត់ខ្សោយ​ ​សូម​កុំ​​ប្រើប្រាស់​ទឹក​ និង ភ្លើង​ច្រើន​ពេក​ ​​ព្រោះ​ថា ​វា​កាន់​តែ​បន្ថែម​ការ​ចំណាយ​របស់​អ្នក​កាន់​តែ​ខ្លាំង​ ខណៈ​ពេល​​អត់​​លុយ​ស្រាប់​ផង​៕ ​ ​ដោយ​៖ អ៊ុន ​ភក្តី​ ​​​​​​​​​​​​
X
5s