​ក្រុមហ៊ុន​អាកាសចរណ៍​​អាក្រក់​បំផុត​ទាំង​ ១០​ក្នុង​លោក​​



សារព័ត៌មាន​អង់គ្លេស The Independent ​​បាន​ចុះ​ផ្សាយ​បង្ហាញ​ពី​ចំណាត់​ថ្នាក់​​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​​​មាន​គុណភាព​អន់​បំផុត​ក្នុង​លោក​ទាំង​​ ១០​ ដោយ​​ផ្អែក​តាម​ការ​វាយ​តម្លៃ​ និង​​ដាក់​ពិន្ទុ​ដោយ​​ AirHelp។

​AirHelp ​បាន​ដាក់​ចំណាត់​ថ្នាក់​តាម​រយៈ​ការ​ស្ទង់មតិ​​​​ទៅ​លើ​អតិថិជន។ ​ក្រុមហ៊ុន​នេះ​បាន​​ឱ្យ​ដឹង​ថា​ ៖«ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​គឺ​មិន​មែន​ផ្ដល់​​សេវា​តាម​តែ​តម្លៃ​នៃ​សំបុត្រ​យន្តហោះ​នោះ​ទេ​ ប៉ុន្តែ​​ផ្ទាំង​ដាក់​ពិន្ទុ​ (scorecard) ក៏​ផ្ដល់​ចំណាត់​ថ្នាក់​ទៅ​លើ​​​ការ​យក​ចិត្ត​ទុក​ដាក់​អតិថិជន (សេវាកម្ម) ​ការ​ខក​ខាន​មិន​បាន​ហោះហើរ​ ​ការ​ពន្យារពេល​ហោះហើរ​ និង​ការ​លុប​ជើង​ហោះហើរ​ជា​ដើម»។

​ខាង​ក្រោម​នេះ​ គឺ​ជា​ក្រុមហ៊ុន​ចំនួន​ ១០​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ថា​ មាន​គុណភាព​អន់​បំផុត​ក្នុង​លោក៖ ​១) Sata (ក្រុមហ៊ុន​តូច​មួយ​​មាន​មូលដ្ឋាន​នៅ​ Azores​ ចំណាត់​ថ្នាក់​អន់​បំផុត)​ ២) easyJet (ក្រុមហ៊ុន​អាកាសចរណ៍​​អង់គ្លេស​​ ដឹក​អ្នក​ដំណើរ​ច្រើន​ជាង​គេ​បំផុត​​ក្នុង​ចំណោម​ក្រុមហ៊ុន​អង់គ្លេស)​ ៣) Virgin Atlantic ក្រុមហ៊ុន​អាកាសចរណ៍​មាន​មូលដ្ឋាន​នៅ​​​សហរដ្ឋ​អាមេរិក​ ៤) HB-JHH ក្រុមហ៊ុន​អាកាសចរណ៍​របស់​ស្វីស​ ៥) TAP Portugal ​ក្រុមហ៊ុន​អាកាសចរណ៍​ព័រទុយហ្គាល់​ ៦) AerLingus ​ក្រុមហ៊ុន​អាកាសចរណ៍​អៀរឡង់​​​ ៧) Iberia ក្រុមហ៊ុន​អាកាសចរណ៍ ​អេស្ប៉ាញ​​​ ៨) Alitalia ក្រុមហ៊ុន​អាកាសចរណ៍ អ៊ីតាលី​​ ៩) Icelandair ក្រុមហ៊ុន​អាកាសចរណ៍ ​អៃឡែន​​ ១០) Norwegian Air Shuttle ក្រុមហ៊ុន​អាកាសចរណ៍​ ន័រវែស ​សូម​បញ្ជាក់​ថា​ ​AirHelp ​ដាក់​ចំណាត់​ថ្នាក់​ទៅ​លើ​​បី​ចំណុច​គឺ​ គុណភាព​ ការ​ពន្យារពេល​ហោះហើរ​ និង​ការ​ទារ​សំណង​ពី​​អ្នក​ដំណើរ៕​ ដោយ៖ រតនៈវិភូ​​​​​
X
5s