មនុស្ស​ឆ្លាត​មិន​ធ្វើ​រឿង​ទាំង​អស់​នេះ​ជា​ដាច់​ខាត​



មនុស្ស​ឆ្លាត​មិន​មែន​សំដៅ​ទៅ​លើ​ការ​ឆ្លាត​ផ្នែក​សិក្សា​ឬ​ការងារ​តែ​ប៉ុណ្ណោះ​ទេ តែ​អ្នក​ទាំង​អស់​នោះ​ឆ្លាត​ក្នុង​ការ​រៀប​ចំ​ជីវិត​គេ​ឲ្យ​ភាព​ប្រសើរ​ឡើង​និង​មាន​តម្លៃ​បំផុត​ ហើយ​ពួក​គេ​នឹង​មិន​ធ្វើ​រឿង​ទាំង​៦​ខាង​ក្រោម​នេះ​ជា​ដាច់ខាត៖ ១) ពួក​គេ​មិន​ឲ្យ​អតីតកាល​បំផ្លាញ​បច្ចុប្បន្នកាល​របស់​ពួកគេ​នោះ​ទេ៖ ពួកគេ​មិន​ឲ្យ​ភាព​បរាជ័យ​មាន​ឥទ្ធិពល​ខ្លាំង​ពេក​សម្រាប់​ពួកគេ​នោះ​ទេ​ព្រោះ​គេ​ដឹង​ថា​បរាជ័យ​គឺ​ជា​ស្ពាន​សម្រាប់​ភាព​ជោគជ័យ​។ ពួក​គេ​នឹង​មិន​ងាយ​បោះ​បង់​ក្ដី​សង្ឃឹម​របស់​ពួកគេ​ជា​ដាច់ខាត ហើយ​ពួកគេ​មិន​សូវ​បារម្ភ​ពី​អតីតកាល​ប៉ុន្មាន​ទេ​ ព្រោះ​ពួកគេ​ដឹង​ថា​វា​មិន​អាច​ជួយ​អ្វី​បាន​នោះ​ឡើយ។ ២) ពួកគេ​គិត​អ្វី​ដែល​វិជ្ជមាន៖ មិន​ថា​ពួកគេ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ពួកគេ​តែង​តែ​មាន​គំនិត​វិជ្ជមាន​ជានិច្ច​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​មាន​តែ​សេចក្ដី​សុខ​និង​ភាព​សប្បាយ​រីករាយ តែ​នេះ​មិន​មាន​ន័យ​ថា​ពួកគេ​មិន​ដែល​ជួប​លំបាក​នោះ​ទេ​ គ្រាន់​តែ​ពួក​គេ​ចេះ​មើល​ពិភពលោក​នៅ​ក្នុង​ផ្លូវ​ល្អ។ ៣) ​ពួក​គេ​មិន​រត់​គេច​ពី​បញ្ហា​នោះ​ទេ៖​ ​មាន​នរណា​ម្នាក់​អាច​គេច​ពី​បញ្ហា​បាន​រហូត​នោះ​ទេ​មិន​ថា​ បញ្ហា​គ្រួសារ​ បញ្ហា​ផ្ទាល់​ខ្លួន បញ្ហា​លុយកាក់ ឬ​បញ្ហា​សុខភាព​នោះ​ទេ។ សម្រាប់​មនុស្ស​ឆ្លាត​វិញ​គឺ​ពួក​គេ​នឹង​ក្រោក​ឈរ​ហើយ​ប្រឈម​មុខ​នឹង​បញ្ហា​នោះ​ដោយ​ភាព​ក្លាហាន​ ព្រោះ​គេ​ចាត់​ទុក​ពេល​វេលា​លំបាក​ជា​ឱកាស​សម្រាប់​អភិវឌ្ឍ​ខ្លួន​ជានិច្ច។​ ​ ៤)​​ ពួកគេ​មិន​សូវ​ខ្វល់​ពី​អ្វី​ដែល​អ្នក​ដទៃ​គិត​ចំពោះ​គេ​នោះ​ទេ៖ ​​មនុស្ស​ឆ្លាត​នឹង​មិន​ឲ្យ​គំនិត​អវិជ្ជមាន​របស់​អ្នក​ដទៃ​មាន​ផល​ប៉ះ​ពាល់​មក​លើ​ពួកគេ​នោះ​ទេ។​ ​​ ៥)​ ពួកគេ​មិន​ធ្វើ​ឲ្យ​ខាត​បង់​ពេល​វេលា​នោះ​ទេ៖ ​ពួកគេ​ស្គាល់​ពី​តម្លៃ​នៃ​ពេល​វេលា​និង​ការងារ​ដោយ​មិន​យក​ពេល​ទៅ​ចំណាយ​លើ​រឿង​អត់​ប្រយោជន៍​នោះ​ទេ។ តើ​អ្នក​ដែល​ឆ្ងល់​ដែរ​ឬ​ទេ​ថា​មនុស្ស​ម្នាក់​ៗ​មាន​ពេល​២៤​ម៉ោង​ដូចគ្នា​តែ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​អាច​បំពេញ​ការងារ​ច្រើន​ដូចជា​គេ? អ្នក​គួរ​តែ​អាច​រក​ចម្លើយ​នេះ​បាន​ដោយ​ខ្លួន​ឯង​ហើយ។ ៦)​ ពូក​គេ​មិន​រាប់​អាន​ជាមួយ​មនុស្ស​ដែល​ធ្វើ​ឲ្យ​គេ​ដើរ​ថយ​ក្រោយ​នោះ​ទេ៖ ​មនុស្ស​ឆ្លាត​តែងតែ​ចង់​នៅ​ក្បែរ​អ្នក​ឆ្លាត​ដូច​ពួកគេ​ឬ​ក៏​ឆ្លាត​ជាង​ពួកគេ​ មិន​មែន​ដោយ​សារ​តែ​ពួកគេ​ចូលចិត្ត​អែបអប​នោះ​ទេ​គឺ​ពួកគេ​ចង់​រៀន​ពី​អ្នក​ដែល​ពូកែ​ជាង​ខ្លួន​ទើប​អាច​អភិវឌ្ឍ​ខ្លួន​គេ​ឲ្យ​ល្អ​ជាង​មុន​ទៅ​ទៀត។​ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s