ជំនឿអត់ប្រយោជន៍៥យ៉ាង ដែលបំផ្លាញភាពជោគជ័យក្នុងការធ្វើជំនួញរបស់អ្នក
ក្នុងនាមជាសហគ្រិនម្នាក់គឺទាមទារអោយអ្នកមានគម្រោងក្នុងការគិតដ៏ត្រឹមត្រូវ។ តែពេលខ្លះ ដោយសារតែជំនឿអសកម្មមួយចំនួន ក៏បានបំផ្លាញដល់ភាពជោគជ័យរបស់អ្នកផងដែររួមមាន៖
១) គិតថាវាមិនអាចទៅរួច៖ គិតថាអ្នកមិនអាចទៅរួចគឺជាបញ្ហាមួយដ៏ធ្ងន់ធ្ងរក្នុងការបង្អាក់ភាពជោគជ័យរបស់អ្នក។ ចូលអ្នកក្រឡេកមើលអ្នកដែលទើបតែចាប់ផ្ដើមជំនួញថ្មីៗ ។ នៅពេលគេជួបប្រទះបញ្ហាគេតែងរកដំណោះស្រាយល្អមួយទៅកែលម្អវា។ អ្វីដែលអាចធ្វើអោយគេជោគជ័យបានគឺការប្រើប្រាស់ពាក្យមួយឃ្លាថាខ្ញុំអាចធ្វើវាបាន។
២) គិតថាមិនអាចជម្នះសេចក្ដីភ័យខ្លាចបានទេ៖ សហគ្រិនជោគជ័យគឺតែងហ៊ានពិសោធន៍ជាមួយនឹងភាពភ័យខ្លាច។ អ្នកគួរធ្វើអ្វីមួយដើម្បីជម្នះភាពភ័យខ្លាចទាំងនេះហើយប្រាប់ខ្លួនឯងថាអ្នកគឺជាមនុស្សដ៏អស្ចារ្យម្នាក់។សូមកុំគិតថាសេចក្ដីភ័យខ្លាចគឺជាឧបសគ្គដែលគ្មាននរណាអាចឆ្លងបាន។
៣) ភាពជោគជ័យកើតឡើងដោយចៃដន្យ៖ ភាពជោគជ័យមិនអាចកើតឡើងដោយចៃដន្យនោះទេ ពោលគឺទាល់តែយើងខិតខំពុះពារ ទើបអាចសម្រេចបាន។ បើអ្នកមិនខិតខំទេ គឺប្រាកដជាបរាជ័យ។
៤) គិតថាអ្នកប្រសើរជាងនរណាទាំងអស់៖ ការពិតទៅការធ្វើជំនួញគឺមិនបានសំដៅទៅលើការយកឈ្នះនរណាម្នាក់ទេ។ តែវាផ្ដោតទៅលើភាពវ័យឆ្លាតនិងការចង់អោយក្រុមហ៊ុនរបស់អ្នកដើរទៅមុខ។ បើអ្នកគិតថា ខ្លួនឯងខ្លាំងជាងគេដាច់នោះ វានឹងធ្វើឲ្យអ្នកបរាជ័យដោយសារតែ មោទនភាពជ្រុលនេះ។
៥) គិតថាអ្នកមិនមានគុណសម្បត្តិអ្វីសោះ៖ អ្នកដែលបរាជ័យតែងគិតថាខ្លួនឯងគ្មានគុណសម្បត្តិអ្វីសោះក្នុងការដើរទៅមុខ។ ដូចនេះពេលអ្នកធ្វើកិច្ចការអ្វីមួយអ្នកត្រូវរំលឹកពីគុណសម្បត្តិរបស់ខ្លួននោះអ្នកនឹងភ្ញាក់ផ្អើលចំពោះខ្លួនឯង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖www.foxnews.com