អាហារ ៥ប្រភេទដែលលោកអ្នកសុទ្ធតែធ្លាប់ញ៉ាំ តែអ្នកជំនាញហាមដាច់ខាត
ដោយចំណាយពេលបំពេញការងារអស់រយៈពេល ២០ឆ្នាំផ្នែកនីតិកម្មនៃអាហារដែលមានសារធាតុពុលនៅសហរដ្ឋអាមេរិក លោក Bill Marler បានឈប់អាហារជាច្រើនប្រភេទ បន្ទាប់ពីលោករកឃើញអាហារដែលធ្វើឱ្យប៉ះពាល់សុខភាពខ្លាំង។ អាហារទាំងអស់នេះ គឺលោកអ្នកសុទ្ធតែធ្លាប់ញ៉ាំទៀតផង។
១) អយស្ទ័រឆៅ៖ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ លោកបានរកឃើញជំងឺមួយចំនួនដែលបង្កឡើងពីអាហារសមុទ្រមួយប្រភេទនេះ ជាពិសេសចាប់តាំងពីអាកាសធាតុនៅភពផែនដីឡើងកំដៅ។
២) សណ្ដែកបណ្ដុះឆៅ៖ រយៈពេល២០ឆ្នាំចុងក្រោយនេះ សណ្ដែកបណ្ដុះបានរីកឡើងដែលអាចនឹងនាំមកជាមួយនូវបាក់តេរីប្រហែល ៣០ប្រភេទ (ជាពិសេសអាចមានប្រភេទបង្កឱ្យមានវីរុសអេកូលី)។
៣) សាច់ដែលចម្អិនមិនឆ្អិន៖ អ្នកជំនាញខាងលើបានលើកឡើងថា សាច់គួរតែចម្អិនដោយប្រើកំដៅឱ្យបានដល់ ១៦០ដឺក្រេដើម្បីសម្លាប់បាក់តេរីដែលបង្កឱ្យមានវីរុសអេកូលី និងមេរោគផ្សេងៗទៀត។
៤) ស៊ុតឆៅ៖ ស៊ុតឆៅក៏ជាប្រភពនៃជំងឺមិនតិចនោះទេ ជាពិសេសជំងឺម្យ៉ាងដែលគេហៅតាមភាសាអង់គ្លេសថា សាលម៉ូណេឡា (salmonella) ដែលរីករាលដាលក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ឬ១៩៩០ និងផ្ដាសាយបក្សីដែលរីករាលខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ។
៥) ទឹកផ្លែឈើ និងទឹកដោះគោដែលមិនបានសម្លាប់មីក្រូសរីរាង្គ៖ ទឹកដោះគោ និងទឹកផ្លែឈើស្រស់ដែលមិនបានឆ្លងកាត់ការសម្លាប់មីក្រូសរីរាង្គ (unpasteurize) អាចនឹងផ្ទុកបាក់តេរី វីរុស និងបរ៉ាសីតផ្សេងៗដែលបង្កឱ្យមានគ្រោះថ្នាក់ ឬបញ្ហាដល់សុខភាព៕
ដោយ៖ រតនៈវិភូ
ប្រភព៖ http://www.independent.co.uk/