​​ ​កូរ៉េខាងជើង​ ​​គំរាម​​​​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ ​ខណៈ​អាមេរិក​ និង កូរ៉េខាងត្បូង​កំពុង​ធ្វើ​សម​យុទ្ធ​យោធា​​​​



កូរ៉េខាងជើង​បាន​ចេញ​មុខ​ ​ព្រមាន​ថា ​​​នឹង​​​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​​ដើម្បី​វាយប្រហារ​​​ក្នុង​ន័យ​ការពារ​ខ្លួន ​​​​សម្រាប់​តប​ទៅ​នឹង​​ការ​ធ្វើ​សម​យុទ្ធ​រួម​គ្នា​រវាង​កូរ៉េខាងត្បូង​ និង អាមេរិក​ ​ដែល​​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​នេះ​។ ​​ការ​ព្រមាន​នេះ​​ ​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​​​ការពារ​ជាតិ​របស់​កូរ៉េខាងជើង​ ​តាមរយៈ​ទីភ្នាក់ងារ​សារព័ត៌មាន KCNA​​។ ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​កូរ៉េខាងជើង​គំរាម​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ ​រាល់​ពេល​ដែល​សហរដ្ឋអាមេរិក ​និង កូរ៉េខាងត្បូង​បើក​សម​យុទ្ធ​នៅ​ក្បែរ​ព្រំដែន​របស់​ខ្លួន ដោយ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ចាត់​ទុក​ថា ជា​អំពើ​គឃ្លើន​ ​និង ប៉ុនប៉ង​កម្ទេច​ប្រទេស​របស់​ខ្លួន​។ ​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ កាល​ពី​សប្ដាហ៍​មុន​បាន​បោះ​ឆ្នោត​ ដាក់​ចេញ​នូវ​សេចក្ដី​សម្រេច​​មួយ​ ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើង​​បន្ថែម​ទៀត​​ ​ជុំវិញ​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នា​ពេល​កន្លង​មក​៕ ​ដោយ​៖ អ៊ុន ​រស្មី​
X
5s