វិធី​៤​យ៉ាង​ដែលមនុស្សចេះ​គិត​គូរ​ដិត​ដល់​ធ្វើ​ មុន​ពេល​ម៉ោង​១០​ព្រឹក​



មុន​នឹង​ដល់​ម៉ោង​១០​ព្រឹក​ មនុស្ស​ដែល​​ចេះ​គិត​គូរ​ដិត​ដល់ ​តែង​ប្រើប្រាស់​ពេល​វេលា​ទាំង​នោះ​ដើម្បី​ធ្វើ​រឿង​​មួយ​ចំនួន​​ ​ដែល​អាច​​ឱ្យ​​ពួក​គេ​ទទួល​បាន​​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​​រួម​មាន៖ ១) ក្រោក​ពី​គេង​ព្រលឹម​​បន្តិច​៖ ​ត្រូវ​ចេះ​បង្រៀន​ខ្លួន​ឯង​​ឱ្យ​មាន​​​ទម្លាប់​ឆាប់​ចូល​​គេង​​ ​និង​ក្រោក​ពី​​គេង​​ក៏​លឿន​ដូច​គ្នា​ដែរ។​ នៅ​ពេល​អ្នក​ក្រោក​ពី​ព្រលឹម​ អ្នក​អាច​មាន​ពេល​វេលា​ច្រើន​​ក្នុង​ការ​រៀប​ចំ​ខ្លួន​និង​កាល​វិភាគ​នានា​ដោយ​គ្មាន​ការ​ប្រញាប់ប្រញាល់​។ ២) ចំណាយ​ពេល​វេលា​ខ្លះ​ៗដើម្បី​ធ្វើ​​សមាធិ​នៅ​ផ្ទះ​៖​​ ពេល​ព្រឹក​គឺ​​ជា​ថ្ងៃ​ចាប់​ផ្ដើម​ថ្មី​នៃ​​ជីវិត​របស់​មនុស្ស​ម្នាក់​​ៗ។ នៅ​ពេល​អ្នក​នៅ​ម្នាក់​ឯង​អ្នក​គួរ​តែ​សមាធិ​​សញ្ជប់សញ្ជឹង ហើយ​​និយាយ​មក​កាន់​ខ្លួន​ឯង​នូវ​អ្វី​ដែល​អ្នក​ចង់​និយាយ​។ ៣) ហាត់​ប្រាណ៖ ការ​ធ្វើ​លំហាត់​​ប្រាណ​​ពេល​ព្រឹក ​ការ​ដើរ​ ​​ការ​ហាត់​Yoga ​អាច​ធ្វើ​​ឱ្យ​លោក​អ្នក​ ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ជាមួយ​នឹង​អារម្មណ៍​ដ៏​ស្រស់ស្រាយ​បាន​ផង​ដែរ​។ ៤) សម្លឹងទៅ​កាន់​ពិភពលោក​ខាង​ក្រៅ៖ អ្នក​ត្រូវ​ចេះ​​ស្រាវជ្រាវ​ពី​បញ្ហា​នានា​​ព័ត៌មាន​​​ក៏​ដូច​ជា​ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​ជុំវិញ​ខ្លួន​អ្នក។ អ្នក​អាច​នឹង​ទទួល​អ្វី​ដែល​អ្នក​ចង់​បាន​ដោយ​គ្រាន់​តែ​​ជួយ​អោយ​អ្នក​ដទៃ​ទទួល​អ្វី​ដែល​គេ​ចង់​បាន៕ ប្រែ​សម្រួល៖ ព្រំ​សុវណ្ណកណ្ណិកា ប្រភព៖ ​​​​​​​​​​​​​​​​​​ziglarvault.com
X
5s