ប្រទេស​ទាំង​ ១០ ​ដែល​ មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក​​ ​​ហើយ​អាមេរិក​ឈរ​នៅ​លំដាប់​ទី១​​



បណ្ដា​ប្រទេស​ដែល​ មាន​ឥទ្ធិពល​បំផុត​​ទាំង​១០​ នៅ​លើ​ពិភពលោក​ដែល​​ត្រូវ​បាន​គេ​ចាត់​ចំណាត់​ថ្នាក់​​ ដោយ​ផ្អែក​លើ​ លក្ខណៈ​វិនិច្ឆ័យ​ ​រួម​មាន​​សញ្ជាតិ​ ឥទ្ធិពល​ ​វប្បធម៌​ ​និង​​ ​គុណភាព​នៃ​ជីវិត​ ។ តាម​ការ​ស្ទង់​មតិ​​ថ្មី​​របស់​អាមេរិក​ ​បង្ហាញ​ថា​អាមេរិក​ជាប់​ចំណាត់​ថ្នាក់​​ជា​ប្រទេស​ ដែល​មាន​ឥទ្ធិពល​ ​ក្នុង​ពិភពលោក​ ​បើ​ទោះ​ជា​ អាមេរិក​បាន​ ធ្លាក់​ចុះ​ ​នៅ​ជាប់​ចំណាត់​ថ្នាក់​ ​ទី​បួន​នៅ​ក្នុង​ ​ប្រភេទ​ ​«ប្រទេស​ ​ដែល​ល្អ​បំផុត»​​ក៏​ដោយ​។​ ​សរុប​​មក ​មាន​​មនុស្ស​ច្រើន​ជាង​ ​១៦ ​០០០​​នាក់​ មក​ពី​៣៦​​ប្រទេស​​នៅ​ជុំវិញ​ពិភពលោក​​ត្រូវ​បាន​ស្នើ​ឱ្យ​ដាក់​ចំ​ណាត់​ថ្នាក់​ ប្រទេស​ទាំង​​៦០​ ផ្អែក​ទៅ​លើ​ លក្ខណៈ​វិនិច្ឆ័យ​ទាំង​ប្រាំបួន​ចំណុច​ ​មាន​ដូចជា​ ​ការ​ផ្សង​ព្រេង​,​ សញ្ជាតិ​, ​ឥទ្ធិពល​ វប្បធម៌​, ភាព​ជា​សហគ្រិន​ , ​បេតិកភណ្ឌ​ ​ការ​ព្យាករណ៍​អំពី​កំណើន​ផលិតផល​ក្នុង​ស្រុក​ ចន្លោះ​ពី​ឆ្នាំ​ ​២០១៤​ និង ឆ្នាំ​ ២០២០​​  របៀប​នៃ​ការ​បើក​ចំហ​សម្រាប់​អាជីវ​កម្ម​​របស់​ប្រទេស​​នីមួយៗ​ ​​ អំណាច​និង​ គុណភាព​នៃ​ជីវិត​។ ​ខាង​ក្រោម​នេះ ​​ជា​​ប្រទេស​ទាំង​ ១០ដែល​ មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភពលោក​មាន​ដូចជា​៖​ ១) សហរដ្ឋអាមេរិក​ ២) ចក្រភពអង់គ្លេស​ ៣)​ អាល្លឺម៉ង់​ ៤) ​ប្រទេស​ចិន​ ៥) ​ បារាំង​ ៦) ​ប្រទេសរុស្ស៊ី​ ​៧) ជប៉ុន​ ៨) អ៊ីស្រាអែល​ ៩)​​ អ៊ីតាលី​​ ​១០) ​ កាណាដា៕​ ​ ​​ដោយ​៖ ​អ៊ឹង​ មួយយូ
X
5s