វិធីងាយៗទាំង៤សម្រាប់ពិសោធន៍គំនិតធ្វើជំនួញរបស់អ្នក មុនចាប់ផ្ដើមដំណើរការ ដើម្បីបញ្ចៀសការបរាជ័យ
ការនាំយកមកនូវគំនិតថ្មីៗគឺជារឿងល្អតែអ្នកមានដែលសួរខ្លួនឯងទេថា វាជាគំនិតល្អឬយ៉ាងណា។ នេះគឺជាវិធីខ្លះៗដែលអ្នកអាចសាកល្បងជាមួយខ្លួនឯងថា តើគំនិតអ្នកសាក សមនឹងចាប់ផ្ដើមដំណើរការឬនៅ៖
១) វិភាគទៅលើដៃគូរកស៊ីអ្នក៖ ផ្លូវដ៏ល្អមួយក្នុងការស្វែងរកកំហុសពីការធ្វើជំនួញរបស់អ្នកគឺវិភាគទៅលើការត្អូញត្អែរនិងការមិនពេញចិត្តរបស់អតិថិជន។ អ្នកអាចនឹងដឹងថាអ្វីជាចំណុចខ្សោយ ហើយស្វែងរកដំណោះស្រាយ។
២) បង្កើតទំព័រFacebookសាកល្បង ៖ អ្នកអាចប្រើប្រាស់ទំព័រ Facebook សម្រាប់បង្ហាញពីផលិតផលដែលអ្នកគម្រោងនឹងបង្កើតដូច្នេះអ្នកនឹងអាចវាស់ស្ទង់អំពីការចង់បានរបស់អតិថិជន។
៣) បង្កើតក្រុមជំនាញដោយខ្លួនឯង៖ បើតាមលក្ខណៈស្តង់ដារ ការបង្កើតក្រុមជំនាញនេះគឺទាមទារចំណាយដើមទុនច្រើនដើម្បីទទួលបានគំនិតរកស៊ីពីអ្នកជំនាញ។ តែអ្នកក៏អាចស្វែងរកអ្នកជំនាញនានាដែលអ្នកស្គាល់ឬក៏ជាមិត្តភ័ក្ដិក៏បានដើម្បីផ្ដល់ជាយោបល់និងការកែលំអអ្វីផ្សេងៗ ដើម្បីបញ្ចៀសការចំណាយលុយច្រើនពេក។
៤) ធ្វើខ្លួនជាអតិថិជន៖ ការធ្វើបែបនេះគឺមានប្រយោជន៍ដល់ការចាប់ផ្ដើមជំនួញរបស់អ្នក។ អ្នកអាចសិក្សាពីការផ្ដល់សេវាកម្មនិងដំណើរការនៃការលក់របស់ពួកគេថាតើអ្វីខ្លះមានប្រសិទ្ធភាព និង គ្មានប្រសិទ្ធភាព៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ inc-asean.com