៤ វិធីនេះអាចជួយកសាង ក្រុមការងារអោយខ្លាំងក្លា
មេដឹកនាំមួយចំនួនមិនដឹងក្បួនច្បាស់លាស់ក្នុងការដឹកនាំក្រុមអោយបានល្អនោះឡើយ ហេតុដូច្នេះហើយបានជា ការងារក្រុមទាំងមូលមិនអាចរីកចម្រើនទៅមុខ តាមការចង់បានទាល់តែសោះ។ ខាងក្រោមនេះគឺជាវិធីទាំងបួនយ៉ាងដែលមេដឹកនាំកសាងក្រុមរបស់ខ្លួនឲ្យរឹងមាំ៖
១) បង្កើតចក្ខុវិស័យច្បាស់លាស់៖ មនុស្សចង់បានតម្លាភាពនិងភាពស្មោះត្រង់។ដូច្នេះការផ្ដល់ ភាពច្បាស់លាស់ឱ្យពួកគេនូវអ្វីដែលត្រូវធ្វើ និង ផ្លូវដែលពួកគេត្រូវដើរដោយកំណត់ក្នុងសភាពមួយដែលងាយស្រួល និងការកសាងគោលបំណងមួយច្បាស់លាស់ជាមួយសមាជិកក្រុម។
២) ធ្វើឲ្យពួកគេមានអារម្មណ៍ថា ជាផ្នែកសំខាន់ក្នុងក្រុម៖ ការទំនាក់ទំនងនិងការផ្សារភ្ជាប់ជាមួយក្រុម គឺជាគន្លឹះដ៏សំខាន់ក្នុងការសាងទំនុកចិត្ត។ អ្នកត្រូវធ្វើយ៉ាងណាឲ្យសមាជិកក្រុម យល់ឃើញថា អ្នក និង ពួកគេគឺសុទ្ធតែជាស្នូលសំខាន់ក្នុងការធ្វើការងារ ដើម្បីសម្រេចគោលដៅ។
៣) បណ្ដុះបណ្ដាលសមាជិករបស់អ្នក៖ មិនថា ការផ្តល់ជាសម្ភារៈ ចំណេះដឹង និង ជំនាញថ្មីៗនោះទេ គឺវាសុទ្ធតែជារឿងចាំបាច់សម្រាប់សមាជិកក្រុម ដើម្បីឲ្យពួកគេមានសមត្ថភាពបំពេញការងារកាន់តែល្អប្រសើរថែមទៀត។ ដូច្នេះហើយ គួរតែផ្តល់ការបណ្ដុះបណ្ដាលជាប្រចាំ តាមតែអាចធ្វើទៅបាន។
៤) បន្តសហការគ្នា៖ ការបន្តសហការគ្នាមានន័យលើសពីការធ្វើធម្មតា ព្រោះថាបើអ្នកធ្វើបានល្អតែមួយភ្លែត ហើយក្រោយមកក៏លែងសហការធ្វើកិច្ចការល្អរួមគ្នានោះ ប្រាកដណាស់ថា អ្វីៗក៏ត្រូវចប់ដែរ៕
ប្រែសម្រួល៖ អ៊ឺង មួយយូ
ប្រភព៖ connectionculture.com