គន្លឹះ​សំខាន់ៗ​ទាំង​៨​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​ ​​សម្រាប់​សហគ្រិន​វ័យក្មេង​ ​​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​



សម្រាប់​សហគ្រិន​វ័យ​ក្មេង​ដែល​ពួក​គាត់​មាន​ការ​ច្នៃ​ប្រឌិត​ហើយ​ថែម​ទាំង​ការ​ចេះ​ដឹង​ខ្ពស់​ទៀត​នោះ​ក៏​ត្រូវ​ទាមទារ​ការ​យល់​ដឹង​ថា​ភាព​ជា​អ្នក​ដឹក​នាំ​គឺ​ជា​អ្វីដែរ។ នេះ​ជា​គំនិត​សំខាន់​ៗ​ទាំង៨ដែល​អ្នក​គួរ​ដឹង៖

១) ខិតខំ​អោយ​អស់​ពី​សមត្ថភាព៖ ​ការ​ជោគជ័យ​កើត​ឡើង​ដោយសារ​ហេតុផល​ពីរ​យ៉ាង​គឺ​សំណាង​និង​ការ​ខិតខំ​ប្រឹង​ប្រែង។​ តែ​អ្វី​ដែល​ត្រឹម​ត្រូវ​ជាង​គេ​នោះ​គឺ​ការ​ខិតខំ​អោយ​អស់​ពី​សមត្ថភាព ពី​ព្រោះ​អ្នក​ដឹក​នាំ​នានា​តែង​តែ​ដើរ​តាម​គន្លង​មួយ​នេះ​ហើយ​ភាគ​ច្រើន​ទទួល​បាន​ជោគជ័យ។​

២) ខិតខំ​ទទួល​យក​ជោគជ័យ​តែ​ក៏​ត្រូវ​បន្ទាប​ខ្លួនដែរ៖​ អ្នក​ជំនួញ​ក្មេង​ៗ​ភាគ​ច្រើន​ស្រែក​ឃ្លាន​ភាព​ជោគជ័យ​​ក៏​ដូច​ជា​ជ័យជម្នះ​។​​តែ​អ្វី​ដែល​សំខាន់​គឺ​អ្នក​ត្រូវ​ចេះ​បន្ទាប​ខ្លួន​និង​ចេះ​ស្ដាប់​អ្នក​ដទៃ។

៣) អនុញ្ញាត​អោយ​គំនិត​ល្អ​ៗ​របស់​អ្នក​​ផ្លាស់​ប្ដូរ​​អ្វី​មួយ៖ ​ដំបូង​ឡើយ​គំនិត​ល្អ​ៗ​របស់​អ្នក​អាច​ថា​មិន​បាន​ផ្លែផ្កា។ ហើយ​គំនិត​បន្ទាប់​ទៀត​អាច​ថា​នូវ​មាន​ការ​ខ្វះ​ចន្លោះ។ តែ​ពេល​ដែល​​អ្នក​បាន​សិក្សា​យល់​ពី​កំហុស​ទាំង​នោះ​កាន់​តែ​ច្បាស់​អ្នក​នឹង​សម្រេច​បាន​ជោគជ័យ​។

៤) ទទួល​ស្គាល់​ពី​កំហុស​ខ្លួន៖​​អ្នក​គួរ​ចេះ​ទទួល​ស្គាល់​ពី​ភាព​ខ្សោយ​របស់​ខ្លួន​ហើយ​ព្យាយាម​សិក្សា​ពី​វា។ នេះ​ជា​វិធី​ដែល​អ្នក​ដឹក​នាំ​ជោគជ័យ​មួយ​ចំនួន​អនុវត្ត។​

៥) ជួល​បុគ្គលិក​ដែល​ត្រឹមត្រូវ៖ អ្នក​ត្រូវ​ចេះ​ស្វែងរក​បុគ្គលិក​ណា​ដែល​ពិសេស​​និង​មាន​ចំណេះដឹង​គ្រប់​គ្រាន់​សម្រាប់​ក្លាយ​ជា​អ្នក​ដែល​គួរ​អោយ​យក​តម្រាប់​តាម។​

៦) ត្រូវ​ស្វែងរក​ជំនួយពេល​អ្នក​ត្រូវ​ការ៖ ពេល​ដែល​អ្នក​ស្ថិត​ក្នុង​ភាព​ក្មេង​ខ្ចី​ ​ថាមពល​របស់​អ្នក​ហាក់​នៅ​មាន​ព្រំ​ដែន​​ហើយ​គិត​ថា​អ្នក​អាច​ធ្វើ​កិច្ចការ​តែ​ម្នាក់​ឯង​បាន​។​ តែ​វា​អាច​ជា​បញ្ហា​មួយ​ដែរ​នៅ​ពេល​អ្នក​មិន​បាន​ពិគ្រោះ​យោបល់​ជា​មួយ​សិស្ស​ច្បង​ដែល​មាន​បទពិសោធន៍​ក្នុង​ផ្នែក​នោះ។​

៧) កុំ​សន្យា​អ្វី​ដែល​អ្នក​​មិន​អាច​ធ្វើ៖ ពាក្យ​សម្ដី​របស់​មនុស្ស​គឺ​​​ជាង​អ្វី​ៗ​ទាំង​អស់។ ​តែ​នៅ​ពេល​អ្នក​មិន​អាច​សម្រេច​វា​បាន​អ្នក​​​អាច​ជួប​បញ្ហា​ដ៏​ធំ​ក៏​ថា​បាន។ ​ដូចនេះ​ត្រូវ​គិត​ថា​អ្វី​ខ្លះ​អ្នក​អាច​ធ្វើ​និង​អ្វី​ខ្លះ​អ្នក​មិន​អាច​ធ្វើ។

៨) ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង៖​ អ្នក​អាច​នឹង​មាន​អ្នក​ដទៃ​សរសើរ​ពី​អ្នក។​ តែ​ពេល​អ្នក​នៅ​ម្នាក់​ឯង​អ្នក​ក៏​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​និង​ជំរុញ​អោយ​ខ្លួន​ឯង​ចេះ​ដើរ​ទៅ​មុខ​ផង​ដែរ៕ ប្រែ​សម្រួល៖ ព្រំសុវណ្ណកណ្ណិកា

ប្រភព៖ www.businessnewsdaily.com

X
5s