ប្រទេសទាំង ៥ ដែលមានមាសច្រើនជាងគេបំផុតក្នុងលោក
មាសជាវត្ថុដ៏មានតម្លៃមួយក្នុងចំណោមវត្ថុមានតម្លៃផ្សេងៗទៀតក្នុងលោកដោយគេប្រើប្រាស់វាដើម្បីជាគ្រឿងលម្អ និង សម្រាប់ធ្វើជាទុនបម្រុងអន្តរជាតិផងដែរ(Intentional Reserve)។ នៅពេលថ្មីៗនេះគណៈកម្មាធិការ មាស ពិភពលោក (The World Gold Council) បានបង្ហាញរបាយការណ៍ស្ដីពីប្រទេសដែល ស្តុក មាស ច្រើនជាងគេបំផុតក្នុងលោកហើយខាងក្រោមនេះជាប្រទេសទាំង ៥ ដែលឈរនៅលំដាប់កំពូល៖
១) សហរដ្ឋអាមេរិក ៖ ប្រទេស មហាអំណាច មួយ នេះ មាន មាស សរុប ប្រមាណ ៨ ១៣៣,៥ តោន និង ទុន បម្រុង អន្តរជាតិ គឺ ៧២,២ ភាគរយ ។
២) អាល្លឺម៉ង់ ៖ អតីត ជើង ខ្លាំង ក្នុង សង្គ្រាម លោក លើក ទី២ នេះ មាន មាស សរុប ប្រមាណ ៣ ៣៨១ តោន និង ទុន បម្រុង អន្តរជាតិ គឺ ៦៦,៣ ភាគ រយ ។
៣) អ៊ីតាលី ៖ មាន មាស សរុប ប្រមាណ ២ ៤៥១,៨ តោន និង ទុន បម្រុង អន្តរជាតិ ស្មើ នឹង ៦៤ ភាគរយ ។
៤) បារាំង ៖ មាស សរុប ប្រមាណ ២ ៤៣៥,៦ តោន និង ទុន បម្រុង អន្តរជាតិ ស្មើ នឹង ៦០,១ ភាគរយ ។
៥) ប្រទេស ចិន ៖ មាស សរុប ប្រមាណ ១ ៧៦២,៣ តោន និង ទុន បម្រុង អន្តរជាតិ ស្មើ នឹង ១,៨ ភាគរយ ។
ដោយ ៖ អ៊ុន ភក្តី