តើ​​បុគ្គល​​​ជោគជ័យ​ទាំង​៦​រូប​នេះ ​​បាន​កែប្រែ​ភាព​ពី​​បរាជ័យ​មក​ជា​ភាព​ជោគជ័យ​ដោយ​វិធី​ណា?​​



វា​មិន​មែន​ជា​រឿង​ងាយ​ទេ​ដែល​អ្នក​ចង់​សម្រេច​​ការងារ​អោយ​ជោគជ័យ​នោះ។​ តើ​មនុស្ស​ដែល​ជោគជ័យ​មួយ​​ចំនួន​ អាច​សម្រេច​ការងារ​​ជោគជ័យ​​តាម​វិធី​ណា​ឬ​គ្រាន់​តែ​ជា​សំណាង​របស់​ពូក​គេ?​ នេះ​ជា​បុគ្គល​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង៖ ១) ​Jeff Bridges ៖ លោក​គឺ​ជា​តារា​សម្ដែង​សញ្ជាតិ​អាមេរិក​​ដែល​ទទួល​បាន​​ពាន​រង្វាន់​Acaemy Award Wining Actor​។ ​ ពេល​នោះ​គាត់​បាន​ធ្លាក់​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង។ តែ​​គាត់​ក៏​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មួយ​​ដោយ​ប្ដេជ្ញា​ថា​​នឹង​ចូល​​សម្ដែង​ក្នុង​រឿង The Iceman Cometh ។ បន្ទាប់​ពី​គាត់​​ដឹង​ថា​អ្នក​ដឹក​នាំ​រឿង​ពេញ​ចិត្ត​នឹង​លោក​ លោក​ក៏​បាន​បន្ត​ការ​ខិតខំ​របស់​លោក​ជា​បន្តបន្ទាប់ រហូតស្តាមុខមាត់ឡើងវិញ  និង ជោគជ័យ​ខ្លាំងក្នុងអាជីព។

nerdist635-970x545new

២) Colonel Sanders ៖ លោក​គឺ​ជា​អ្នក​ធ្វើ​ជំនួញ​ជនជាតិ​អាមេរិក​ និង​ជា​ម្ចាស់​ហាង​ Kentucky Fried Chicken តែ​លោក​តែង​ជួប​ប្រទះ​ពី​ភាព​បរាជ័យ​ជា​រឿយៗ។ ​មុន​ដំបូង​ឡើយ​គាត់​មិន​មាន​គំនិត​ក្នុង​ការ​បង្កើត​​ភោជនីយដ្ឋាន​ទេ។​ គាត់​​វិនិយោគ​ទៅ​លើ​Fraincise Model មួយ​ដែល​មាន​មនុស្ស​ជា​ច្រើន​កំពុង​​វិនិយោគ​តែ​វា​ក៏​បាន​​បរាជ័យ។ ទើប​ចុង​ក្រោយ​លោក​សម្រេច​ចិត្ត​​បើក​ហាង​លក់​មាន់​បំពង​មួយ​​ហើយ​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​តែ​ម្ដង​។

Screen-Shot-2015-05-19-at-11.53.39-AMnew

៣) Thomas Edison៖ គាត់​តែង​តែ​ជួប​រឿង​បរាជ័យ​ជា​ហូរហែ​តែ​គាត់​មិន​ដែល​លះបង់​ការ​តស៊ូ​ដែល​គាត់​មាន​នោះ​ទេ។ ពេល​គាត់​នៅ​ជា​សិស្ស​ គ្រូ​របស់​គាត់​ថា​គាត់​​ជា​ក្មេង​ដែល​ល្ងង់​ម្នាក់។​ ហើយ​គាត់​ក៏​ធ្លាប់​បាន​គេ​បណ្ដេញ​ចេញ​ដោយ​សារ​ធ្វើ​ការ​មិន​ល្អ។  ប៉ុន្តែក្រោយមក គាត់​គឺ​ជា​អ្នក​ជំនួញ​ដ៏​ល្បី​ម្នាក់។

805126-thomas-edison-620x349new

៤) Michael Jordan៖​ ​លោក​គឺ​ជា​កីឡាករ​បាល់​បោះ​អាជីព​ម្នាក់​នៅ​សហរដ្ឋអាមេរិក។​ លោក​ទទួល​បាន​NBA Champion Rings និង​ពាន​រង្វាន់​ទៀត​ជា​ច្រើន​។​​ តែ​ងាក​ទៅ​រក​អតីតកាល​វិញ​គាត់​មិន​ដែល​ជាប់​ជា​ជម្រើស​ដំបូង​ក្នុង​ការ​ប្រកួត​របស់​សាលា​​នោះ​ទេ។ គាត់​បាន​សម្រេច​ចិត្ត​យក​ឈ្នះ​ភាព​ភ័យ​ខ្លាច​​ដែល​គាត់​មាន​ហើយ​ ពេល​នេះ​គាត់​ក៏​បាន​ក្លាយ​ជា​Super Star Basketball នៅ​រដ្ឋ​ North Carolina។​

Jordan-1newwww

៥) Stephen King ៖ លោក​គឺ​ជា​អ្នក​និពន្ធ​ដ៏​ល្បី​សញ្ជាតិ​អាមេរិក។​ ដែល​សៀវភៅ​សឹង​តែ​ពាក់​កណ្ដាល​ដែល​យើង​ធ្លាប់​​បាន​អាន​គឺ​សុទ្ធ​តែ​ចេញ​ពី​គំនិត​របស់​គាត់។​ នៅ​ពេល​មួយ​ប្រពន្ធ​របស់​គាត់​បាន​​បង្កើត​សៀវភៅ​Carrie out of the trash តែ​ត្រូវ​បាន​​ច្រាន​ចោល​ដោយ​អ្នក​បោះពុម្ព​ចំនួន​៣០​ដង។​តែ​លោក​មិន​បោះ​បង់​ទេ ។ ​លោក​រឹត​តែ​ព្យាយាម​គិត​និង​ផ្ដោត​សំខាន់​ទៅ​លើ​វា​សារ​ជា​ថ្មី​ម្ដង​ហើយ​ម្ដង​ទៀត​​រហូត​​ទទួល​បាន​ជោគជ័យ។​

Stephen-King-014newwwwwww

៦) Elvis Presley៖ គាត់​​គឺ​ជា​តារា​ចម្រៀង​​និង​តារា​សម្ដែង​នៅ​សហរដ្ឋអាមេរិក។​ តែ​មុន​ដំបូង​ឡើយ​គាត់​ជា​អ្នក​បើក​ឡាន​​ដឹក​ទំនិញ​ប៉ុណ្ណោះ។ បន្ទាប់​ពី​លោក​បាន​បង្ហាញ​ការ​សម្ដែង​ជា​លើក​ទី​មួយ​អ្នក​​គ្រប់គ្រង​លោក​បាន​និយាយ​ថា​លោក​គួរ​តែ​វិល​ទៅ​រក​ការងារ​ចាស់​វិញ​ទៅ​ល្អ​ជាង។​ប៉ុន្តែ​គាត់​ក៏​បាន​ត្រលប់​មក​វិញ​ជាមួយ​នឹង​បទ​Jailhouse Rock​ដែល​មនុស្ស​រាល់​គ្នា​អត់​​ពុំ​បាន៕​

Elvis-Presleyneww

ប្រែ​សម្រួល៖​ព្រំ​សុវណ្ណកណ្ណិកា ប្រភព៖​​​​​​​​​​​​​​​​​​​​​www.cheatsheet.com
X
5s