អនុវត្តចំណុច​សាមញ្ញ​ទាំង​៥នេះ ​ដើម្បី​រស់នៅ​ឲ្យ​មាន​សេចក្ដី​សុខ​ជា​រៀងរាល់​ថ្ងៃ​



តើ​អ្នក​ចង់​រស់​នៅ​ឲ្យ​មាន​សេចក្ដី​សុខ​ជាង​រាល់ថ្ងៃ​នេះ​ទេ? បើ​បែប​នោះ​ពិត​មែន​ អ្នក​គួរ​តែ​ធ្វើ​ល្អ​ចំពោះ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ដូច​ជា​ចំណុច​ប៉ុន្មាន​ខាងក្រោម​នេះ៖ ១) ស្ដាប់​ខ្លួនឯង៖ អ្នក​គួរ​តែ​ស្ដាប់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ថា​ខ្លួន​ឯង​ចង់​បាន​អ្វី​ឬ​ចូល​ចិត្ត​អ្វី ហើយ​ព្យាយាម​កុំ​រិះ​គុណ​ពី​ខ្លួន​ឯង​ច្រើន​ពេក។ ២) ចេះ​អភ័យ​ទោស​ឲ្យ​ខ្លួន​ឯង៖ អ្នក​ណា​ក៏​ធ្លាប់​មាន​កំហុស​ហើយ​ស្ដាយ​ក្រោយ​ពី​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ដែរ​ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​អ្នក​ចេះ​អត់​អោន​ឲ្យ​ខ្លួន​ឯង​ ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​ឯង។ ៣) ទទួល​ចំណុច​អវិជ្ជមាន​របស់​ខ្លួន​ឯង៖ អ្នក​គួរ​តែ​ស្គាល់​ពី​ភាព​ខ្លាំង​និង​ភាព​ខ្សោយ​របស់​ខ្លួន​អ្នក​ហើយ​ យ៉ាង​ណា​មិញ​អ្នក​មិន​គួរ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​អ្នក​ដទៃ​គិត​ពី​អ្នក​ពេក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​អ្នក​គួរ​តែ​ទទួល​យក​អ្វី​ដែល​ខ្លួន​ឯង​មាន​ហើយ​ព្យាយាម​អភិវឌ្ឍ​វា​ឲ្យ​ល្អ​ជាង​មុន។ ៤) ចៀសវាង​ពិសា​គ្រឿង​ស្រវឹង៖ វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​នោះ​ទេ​ វា​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ល្អ​ទៀត​ផង​ទោះ​បី​ជា​ពេល​ខ្លះ​វា​អាច​ជួយ​ឲ្យ​អ្នក​បំភ្លេច​បាន​នូវ​រឿង​មួយ​ចំនួន​ក៏​ដោយ។ ៥) កុំ​ភ្លេច​អាហារ​ពេល​ព្រឹក​ឲ្យ​សោះ៖ ទោះបី​ជា​អ្នក​រវល់​យ៉ាង​ណា​ក៏​ដោយ​ អ្នក​មិន​គួរ​ភ្លេច​នូវ​អាហារ​ពេល​ព្រឹក​នោះ​ទេ​ព្រោះ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​អាហារ​ដែល​សំខាន់​បំផុត​ក្នុង​ចំណោម​អាហារ​ទាំង​៣​ពេល​។ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org
X
5s