មហាសេដ្ឋីអាមេរិកលោក Mark Cuban បង្ហាញពីគន្លឹះទាំង៥យ៉ាងធ្វើយ៉ាងណាអោយក្លាយជាអ្នកអាជីពក្នុងវ័យខ្ទង់២០ឆ្នាំ
លោកMark Cuban គឺជាអ្នកធ្វើជំនួញនិងអ្នកបណ្ដាក់ទុនម្នាក់នៅសហរដ្ឋអាមេរិក។ លោកគឺជាមនុស្សដ៏ជោគជ័យម្នាក់ដូច្នេះលោកក៏បានបង្ហាញគន្លឹះខ្លះៗសម្រាប់ក្លាយខ្លួនទៅជាមនុស្សអាជីពម្នាក់៖
១) រៀនរស់នៅដោយសាមញ្ញ៖ លោកបាននិយាយថា វាមិនមែនជាបញ្ហាឡើយថាអ្នករស់នៅដូចម្ដេច ជិះឡានអ្វី ឬស្លៀកសំលៀកបំពាក់អ្វី។ អ្នកគួរកុំរស់នៅជាមួយនឹងការប្រើប្រាស់សម្ភារៈថ្លៃៗពេកពីព្រោះអ្នកអាចនឹងពិបាកក្នុងការសម្រេចគោលដៅថ្ងៃមុខ។
២) ចាប់យកឱកាស៖ ពេលដែលឱកាស មកដល់អ្នកត្រូវចេះចាប់យកទោះពេលខ្លះវាហាក់ដូចជាធ្វើអោយអ្នកមិនពេញចិត្តនឹងទទួលយកក្ដី។ ឱកាសគឺកម្ររកបានណាស់ដូច្នេះអ្នកត្រូវចេះចាប់យក។
៣) ស្វែងរកការងារដែលអ្នកស្រលាញ់៖ ការងារដែលអ្នកស្រលាញ់គឺតែងជំរុញអ្នកអោយទៅដល់គោលដៅដោយជោគជ័យ។ ពេលខ្លះអ្នកត្រូវរកការងារណាដែលអ្នកពេញចិត្តមិនមែនស្ថិតនៅលើតម្លៃដែលគេផ្ដល់អោយនោះទេ។
៤) ធ្វើអោយអ្នកដទៃជឿជាក់អ្នកដោយទង្វើរបស់អ្នក៖ លោកបាននិយាយថា៖«វាជារឿងប្រសើរណាស់ដែលធ្វើអោយអ្នក ដទៃជឿជាក់ថាអ្នកជាមនុស្សពូកែដោយមើលឃើញជាក់ស្ដែងពីទង្វើ មិនមែនតាមការនិយាយប្រាប់នោះទេ»។
៥) ត្រូវធ្វើជាមនុស្សប្រកាន់សុទិដ្ឋិនិយម៖ អ្នកត្រូវចេះកែប្រែភាពបរាជ័យរបស់អ្នកអោយក្លាយទៅជាបទពិសោធន៍មួយដ៏មានន័យនៅក្នុងជីវិត។ ត្រូវរៀនទទួលយកវាដោយរីករាយ ទោះ បីវាធ្វើអោយអ្នកទទួលអារម្មណ៍មិនល្អយ៉ាងណាក្ដី៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា
ប្រភព៖www.businessinsider.com