​​លេស​ដ៏​ពេញ​និយម​៤​យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក ​មិន​អាច​​ងើប​មុខ​​រួច​ពី​បំណុល​​​អស់​មួយ​ជីវិត​



បំណុល​​នឹង​បំផ្លាញ់​ជីវិត​អ្នក​​ទាំង​ស្រុង​ ប្រសិន​បើ​មិន​អាច​ដោះស្រាយ​បាន​។ អ្វី​ដែល​ល្អ​បំផុត​ក្នុង​សម័យ​កាល​នេះ​គឺ​ សង​បំណុល​របស់​អ្នក​អោយ​អស់​ និង​ចាប់​ផ្ដើម​សន្សំ​និង​មាន​ផែនការ​សម្រាប់​អនាគត​របស់​អ្នក​។ ខាងក្រោម​នេះ​ជា​លេស​ចំនួន​៤​យ៉ាង​ ​ដែល​ធ្វើ​អោយ​អ្នក​នៅ​តែ​ជំពាក់​បំណុល​គេ​។ ១)​​​គង់តែ​សង​ទេ​ ​​ដូច្នេះ​​មិន​ចាំ​បាច់​មាន​ផែនការ​ឡើយ៖ អ្នក​ដឹង​ហើយ​ ​ខ្លួន​ត្រូវ​សងប្រាក់គេ​ប៉ុន្តែ​អ្នក​មិន​ខ្វល់​ពី​វា។អ្នក​គិត​ថា​អ្នក​នឹង​សង​វា​ពេល​ដែល​អ្នក​មាន។ ​​​អ្វី​ជា​ការពិត​នោះ​គឺ​អ្នក​ត្រូវ​មាន​​គម្រោង​​ច្បាស់​លាស់ ​​ព្រោះ​បើ​គ្មាន​​វា​ទេ ​អ្នក​នឹង​នៅ​តែ​ត្រាំត្រែង​ជា​បំណុល​គ្មាន​ថ្ងៃ​ដក​ខ្លួន​រួច​​ឡើយ​​។ ២)បំណុល​ច្រើន​ពេក៖ នៅ​ពេល​បំណុល​របស់​អ្នក​ច្រើន​ខ្លាំង​ពេក ​អ្នក​គិត​ថា​បំណុល​ទាំង​នោះ​គឺ​មិន​អាច​សង​អស់​ឡើយ។​វា​ជា​ការពិបាក​ដែល​ត្រូវ​សង​​បំណុល​ទាំង​នោះ ​ព្រោះ​វា​​ត្រូវ​ការ​រយៈពេល​យួរ​ដើម្បី​សង។ ​៣)អ្នក​ចង់​ទិញ​អី៖ មនុស្ស​ជា​ច្រើន​មាន​ការ​ពិបាក​ក្នុង​ការ​បែងចែក​រវាង​ទំនិញ​ដែល​ទំនើប​និង​អ្វី​ដែល​ចាំ​បាច់។​ឧទាហរណ៍ អ្នក​ត្រូវការ​រថយន្ត ដើម្បី​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ការ​ រថយន្ត​Lexus​ ចុងក្រោយ​បំផុត​នោះ​ទេ​​ឬ ​រថយន្ត​ BMW​​ឡើយ​ ​​ព្រោះ​​ការ​ប្រើប្រាស់​សម្ភារៈ​ថ្លៃ​ពេក​នឹង​បង្ក​បញ្ហា​ដល់​អ្នក​មិន​ខាន​។ ៤)​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​បំណុល​៖ ​ ​​បើ​គិត​ថា ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​បំណុល​ ​ដូច្នេះ​វា​ជា​មិនមែន​ជា​រឿង​ធំ​ទេ​ ​នោះ​វា​អាច​​នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ធ្វេសប្រហែស​ក្នុង​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​​ ​​​និង ​មិន​អាច​​សងបំណុល​គេ​ទាន់​ពេលវេលា​នោះ​ទេ​៕ ​​ប្រែ​សម្រួល៖ ​អ៊ឺង​​​​ មួយយូ ​  ​ប្រភព៖ moneyfor20s.about.com
X
5s