អនុវត្តវិធីទាំង៥នេះ ដើម្បីរៀនភាសាបរទេសអោយឆាប់ចេះ
ការរៀនភាសាបរទេស មិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះវាមិនមែនជាភាសាកំណើតរបស់យើង ប៉ុន្តែវាក៏មិនមែនជាអ្វីដែលគ្រប់គ្នាធ្វើមិនបាននោះដែរ។ ខាងក្រោមនេះ ជាគន្លឹះសំខាន់ៗមួយចំនួន ដែលជួយឲ្យអាចរៀនភាសាបរទេសឆាប់ចេះ៖
១)ដឹងថាហេតុអ្វីបានជាអ្នកធ្វើវា៖ ប្រសិនបើអ្នកមិនមានហេតុផលល្អក្នុងការរៀនភាសាមួយ អ្នក ហាក់ដូចជាមិនសូវមានការលើកទឹកចិត្តរយៈពេលវែងឡើយ ពោលគឺនៅពេលជួបការលំបាកក៏បោះបង់ចោល។ ដូច្នេះហើយ អ្នកត្រូវតែកំណត់នូវហេតុផលច្បាស់លាស់ថា ហេតុអ្វីបានជាខ្លួនត្រូវរៀនភាសាបរទេសមួយហ្នឹង ហើយមិនថាហេតុផលអីអ្នកត្រូវការប្ដេជ្ញាចិត្តដើម្បីធ្វើវា។
២) រកដៃគូ៖ បើចង់ឲ្យខ្លួនអ្នករៀនឆាប់ចេះ អ្នកគួរតែរកដៃគូដើម្បីរៀននិយាយ ឬ អានជាមួយគ្នា ទើបជាការប្រសើរ។
៣)និយាយទៅកាន់ខ្លួនឯង៖ នៅពេលដែលអ្នកគ្មានអ្នកណាដើម្បីនិយាយជាមួយ វាមិនមានអីខុសដែលនិយាយទៅកាន់ខ្លួនឯង ដូច្នេះបើរកដៃគូមិនទាន់បាន គឺត្រូវតែព្យាយាមនិយាយភាសាបរទេសនោះទោះបីជានៅតែម្នាក់ឯងក្ដី។
៤)ត្រូវធ្វើខ្លួនឲ្យសប្បាយចិត្ត៖ សូមកុំព្យាយាមគិតថា វាពិបាកខ្លាំងឲ្យសោះ ប៉ុន្តែត្រូវគិតអ្វីដែលសប្បាយ ដើម្បីជួយឲ្យអារម្មណ៍ស្រស់ថ្លា និង ឆាប់ចាប់យកចំណុចសំខាន់ៗនៃភាសាថ្មីនោះ។
៥) ការស្ដាប់៖ យើងត្រូវស្ដាប់មុននឹងយើងចេះនិយាយ។ភាសាអ្វីក៏ពិបាកដែរ បើយើងព្យាយាមស្ដាប់វាអោយបានច្រើនអ្នកក៏អាចនិយាយបានល្អដែរ៕
ប្រែសម្រួល៖ អ៊ឺង មួយយូ
ប្រភព៖ www.babbel.com