ហេតុអ្វីអ្នកមាន ជំងឺគេងមិនលក់?
បច្ចុប្បន្ននេះ មានមនុស្សជាច្រើនកំពុងជួបប្រទះបញ្ហាដំណេក ដែលប្រការនេះបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព។ នៅពេលអ្នកមានអារម្មណ៍ថា អ្នកត្រូវការសម្រាកប៉ុន្តែអ្នកនៅតែមិនអាចបិទភ្នែកលក់បានស្កប់ស្កល់ដដែល នេះហើយជារោគសញ្ញានៃការគេងមិនលក់ឬហៅថា ជំងឺInsomnia ។
មូលហេតុដែលធ្វើអោយអ្នកមានជំងឺនេះគឺតាមរយៈបញ្ហាតំណពូជ ដែលជាពិសេសគឺស្ត្រី។ ក្រៅពីនេះក៏បណ្ដាលមកពីកត្តាផ្សេងៗដែលអាចប៉ះពាល់ដល់អារម្មណ៍អ្នកហើយធ្វើអោយធ្លាក់ទឹកចិត្តនិងមានទុក្ខកង្វល់នានា។
ដើម្បីបញ្ឈប់ជំងឺនេះអ្នកអាចអនុវត្ត វិធីសាស្ត្រជាច្រើនដែលអាចធ្វើទៅបានរួមមាន រៀបចំកាលវិភាគសម្រាកអោយបានត្រឹមត្រូវ កាត់បន្ថយសារជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងពិសាអាហារអោយបានទៀងទាត់ ក៏ដូចជាធ្វើលំហាត់ប្រាណរៀងរាល់ថ្ងៃផងដែរ៕
ប្រែសម្រួល៖ ព្រំសុវណ្ណកណ្ណិកា
ប្រភព៖ conditions.about.com